ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ងិន ហ៊ុន នឹងលោក លី ឡា បានឃុបឃិតគ្នាជាមួយក្រុមឈ្មួញទិញត្រី លេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំខាងលើ ខណៈមច្ឆាជាតិទាំងតូចទាំងធំកំពុងឈានទៅរកការវិនាសហិនហោច…!!!

លោក ងិន ហ៊ុន នឹងលោក លី ឡា បានឃុបឃិតគ្នាជាមួយក្រុមឈ្មួញទិញត្រី លេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំខាងលើ ខណៈមច្ឆាជាតិទាំងតូចទាំងធំកំពុងឈានទៅរកការវិនាសហិនហោច…!!!

 

ខេត្តកំពង់ឆ្នាំង÷ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមគ្នាជាមួយលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បាទលេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំយកសហគមន៍ដើម្បីជាលេសបន្តយន្តកាលបំផ្លាញពូជត្រីពងកូនគ្រប់រដូវកាលជាច្រើនឆ្នាំមកហើយ ។

បើយោងតាមអនុក្រឹត្យលេខ.៣៧.អ.ន.ក្រ.ប.ក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្តីពី ការលុបឡូត៍នេសាទជុំវិញបឹងទន្លេសាបក្នុង ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់សត្វ កំពង់ឆ្នាំងនិងខេត្តកំពង់ធំ ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារនិងជាកន្លែងអភិរក្សជលផល។

នៅត្រង់ចំណុចមាត្រា.៥: ហាមអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទជាលក្ខណៈសិប្បកម្ម និងឧស្សាហកម្ម ក្នុងដែននេសាទទឹកសាបគ្រប់ប្រភេទ។

កន្លែងនេសាទដែលបានប្រគល់ជូនប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារមិនត្រូវបានយកទៅធ្វើអាជីវកម្មទោះក្នុងរូបភាពណាក៏ដោយ ផ្ទុយទៅវិញលោក ងិន ហ៊ុន នឹងលោក លី ឡា បានបើកឲ្យមានសហគមន៍ដាក់ដាយដាក់អ៊ួនក្រឡាញឹកស្ទាក់ចាប់ត្រីគ្រប់ទីកន្លែង។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជលគិរីបានប្រាប់ឲ្យដឹងថា:ផ្លូវដែលមច្ឆាជាតិទាំងតូចទាំងធំធ្លាប់ធ្វើចរាចរណ៍គ្រប់រដូវកាលតាំងពីដើមមក ឥឡូវនេះត្រូវបានជំនាញពាក់ព័ន្ធទាំងអស់លេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំដោយយកលេសសហគមន៍ធ្វើជាមុខជំនួញ ដាក់ដាយដាក់អួនក្រឡាញឹកបិទអូរ បិតព្រែកនឹងស្ទឹងគ្រប់កន្លែងដើម្បីស្ទាក់ចាប់ត្រីទាំងតូចទាំងធំធ្វើឲ្យវិនាសមហន្តរាយពូជត្រីពងកូន។

ប្រភពដដែលបានបន្តទៀតថា មេឈ្មួញដែលចាំប្រមូលទិញត្រីដ៏ធំម្នាក់នោះមានឈ្មោះលោក សុខ ចំរើន រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើតាមដឹងមានតួនាទីជាទាហានផង នឹងជាមេឈ្មួញបំផ្លាញ ធនធានមច្ឆាជាតិរាប់ឆ្នាំមកហើយ ដោយមានការឧបត្ថម្ភឧបករណ៍សម្រាប់ប្រើប្រាស់គ្រប់បែបយ៉ាងទៅឲ្យសហគមន៍នេសាទ នៅក្នុងស្រុកជល់គិរី នឹងស្រុកកំពង់ត្រឡាច ឱ្យសហគមន៍យកលេសដើម្បីចេញមុខសុំថ្នាក់លើថា យកលុយដែលបានពីការដាក់ដាយដាក់អ៊ួនក្រឡាញឹកកាត់ព្រែកទាំងនោះមកកសាងនេះកសាងនោះ ហើយលោកសុខចំរើនជាអ្នកប្រមូលទិញត្រីពីសហគមន៍នោះមកវិញទាំងអស់ តាមការពិតជាការរួមគំនិតបំផ្លាញធនធានមច្ឆាជាតិទាំងតូចទាំងធំ នេះជាការលេងល្បែងស្ពិនភ្នែកថ្នាក់លើរាប់ឆ្នាំមកហើយតែមិនគួរណា ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក៏ដូចជាឯកឧត្តមប្រធានរដ្ឋបាលជលផល មិនគួរណាមើលរំលងពីគំនិតផ្ដួចផ្ដើមរបស់ជំនាញ និងលោកសុខ ចំរើន នេះទេ។

បើតាមប្រភពមួយទៀតបានបង្ហើបប្រាប់ថា: លោកសុខ ចំរើន បានឲ្យសហគមន៍ ប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់បែបយ៉ាងដាក់ដាយដាក់អ៊ួនក្រឡាញឹកកាត់អូរ កាត់ព្រែក កាត់ស្ទឹងជាច្រើនកន្លែង ក្នុងនោះដូចជានៅចំណុចបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ចំណុចព្រែកតាប្រុស ក្នុងភូមិតាមល់ក្រោម ចំណុចព្រែកល្វាក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ដោយឡែកចំណុចព្រែកតារស់ ស្ថិតនៅក្នុងឃុំកំពង់ក្ដា ស្រុកកំពង់ត្រឡាច និងចំណុចព្រែកថ្មី ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចក្រោម ចំណុចឆ្នុកអណ្ដែង ស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរីក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងសូមសំណូមពរទៅដល់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនឹងឯកឧត្តមប្រធានរដ្ឋបាលជលផលក៏ដូចជាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយរំដោះពូជត្រីពងកូនដែលកំពុងតែជាប់រនាំងដែលសហគមន៍ដាក់ដាយដាក់អ៊ួនក្រឡាញឹកកាត់អូរ កាត់ព្រែកនឹងស្ទឹងដើម្បីចាប់លក់ឲ្យមេឈ្មួញដែលមានឈ្មោះខាងលើជារៀងរាល់ឆ្នាំផងទាន បងប្អូនប្រជាពលរដ្ឋពិតជាមានការសោកស្ដាយនៅពេលដែលជំនាញជលផលនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឱ្យសហគមន៍នីមួយៗដើរតួដើម្បីបិទបាំងភ្នែកថ្នាក់លើ បំផ្លាញធនធានមច្ឆាជាតិ មិនគួរណាបណ្ដែតបណ្ដោយឱ្យមានថៅកែឡូត៍នេសាទបែបនេះសោះកំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំហើយ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!