ខេត្តក្រចេះ៖ ប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរាយការណ៍ប្រាប់ព័ត៌មាន មកយើងអោយដឹងថា មានករណីការកាប់ឈើថ្មីៗប្រភេទ ខ្លុង ផ្ចឹក ឈ្លីក សាម៉ ជាច្រើនដើមនៅចំណុច ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ចំណុចខាងកើតរោងគោ ត្រង់និយាមការ:
(0590352-1428586/0590259-1428412/0590357-1428290)ក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ដែលមានប្រធានសហគមន៍ឈ្មោះ ថៃ ប៊ុនលាង អនុប្រធានសហគមន៍ឈ្មោះ ឡុច សំអាន និងឈ្មោះ វ៉ន ត្រៃ ជាលេខា។
ប្រជាពលរដ្ឋនៅតំបន់នោះ បានលួចខ្សឹបខ្សៀវតៗគ្នាថា
ពួកគាត់ហាក់បីដូចជាលែងមាន ជំនឿលើអ្នកគ្រប់គ្រងសហគមន៍ទៀតហើយ ពួកគាត់ចង់សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា ចង់អោយមានការបោះឆ្នោត ជ្រើសរើសប្រធានសហគមន៍ថ្មី ដោយសេរី និងតម្លាភាព យុត្តិធម៌ ទើបពួកគាត់អាចជឿទុកចិត្ត និងប្រាកដបានថា អាចថែរក្សារដីព្រៃសហគមន៍ដែលនៅសេសសល់ ពីក្រុមឈ្មួញ ខិលខូចទាំងនោះបាន និងសំណូមពរ អោយគណៈកម្មការថ្នាក់ជាតិ ជួយស៊ើប អង្កេត កំណត់មុខសញ្ញា អ្នកដែលបើកដៃអោយក្រុមឈ្មួញទាំងនោះ ចូលទៅកាប់និងរុករាន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផង ។
តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង និងការសំណូមពរ របស់ពលរដ្ឋតែប៉ុណ្ណោះ បើមានប្រត្តិកម្មណា មួយពីភាគីពាក់ព័ន្ធ ភាគីនោះអាចទំនាក់ទំនងមកអង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍យើង ដើម្បីធ្វើការផ្សាយបំភ្លឺឡើងវិញ ដោយយោងពីច្បាប់ស្ដីពីរបបសារព័ត៌មាន៕