ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ឧក្រិដ្ឋកម្មបានដឹកជញ្ជូនគ្រឿងញឿនជាង១តោន ត្រូវបានសមត្ថកិច្ចសហការ បង្កាបឈានដល់ផ្ទុះអាវុធបណ្ដាលឱ្យជនជាតិចិនម្នាក់បានស្លាប់…!!!

ឧក្រិដ្ឋកម្មបានដឹកជញ្ជូនគ្រឿងញឿនជាង១តោន ត្រូវបានសមត្ថកិច្ចសហការ បង្កាបឈានដល់ផ្ទុះអាវុធបណ្ដាលឱ្យជនជាតិចិនម្នាក់បានស្លាប់…!!!

ខេត្តព្រះសីហនុ÷កម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបាន ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការ ប្រតិបត្តិការបង្ក្រាបករណីកែច្នៃ គ្រឿងញៀនជាទ្រង់ទ្រាយធំមួយ មិនធ្លាប់មាន ស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ាក ) រោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា: ការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈ ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀនកំពុងដឹកជញ្ញូនគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងបន្តទៀតថា: ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស គ្រឿងញឿន មានការចូលរួមសហការជាមួយ នគរបាលខេត្តនិងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័ន អយ្យការផងដែរ ។

ប្រភពព័ត៌មានមិនទាន់ផ្លូវការមុន នេះបន្តិចបានឲ្យដឹងថាប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធដើម្បីទប់ទល់ជាមួយ ការបាញ់ប្រហារពីសំណាក់ឈ្មួញ គ្រឿងញៀនមកលើសមត្ថកិច្ចនៅ ត្រង់ចំណុចលើផ្លូវជាតិលេខ៤ស្ថិត ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជនដែលគេសង្ស័យថាជា ជនជាតិចិនម្នាក់ត្រូវគ្រាប់ស្លា.ប់ នៅនឹងកន្លែងនិងម្នាក់ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទ{កេតា មីន }ជាង១៤០០គីឡូក្រាមដែល ឧក្រិដ្ឋជនបានផលិតនិងកែច្នៃនៅ ក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។

ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង១៤០០គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពីឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនិងឧត្តមសេនីយ៍ឯកឡឹកវណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រភពព័ត៌មានទទួលបានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពីឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេតសាវឿនការស៊ើបអង្កេតបង្រ្កាបករណីកែច្នៃដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន{ក១០} ដឹកនាំដោយឧត្តមសេនីយ៍ទោ សារីបុត្រសត្យាលោកវរ:សេនីយ៍ឯកយឹមសែនឧត្តម លោកវរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ។

ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងនិងលោកទិនសុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់បង្រ្កាបនៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។

ដែលជាលទ្ធផល គឺបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្នុងនោះរួមមាន?
១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់ ស្លា ប់។

២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ {អ្នកបើកបរដឹកគ្រឿងញៀន} និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់{មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន}។

ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន{KE- TAMIN}ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។

អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!