ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ក្រោយពីអង្គភាពសារព័ត៌មានបានចុះផ្សាយដាក់ជាសំនួរទៅប្រធានសហគមន៍ថា:… តើវាសនា ព្រៃសហគមន៍ ប្រាសាទទឹក​ខ្មៅ និងត្រូវវិនាសហិនហោច ដោយលោក ថៃ ប៊ុនលាង លោក ឡុច សំអាន និងលោក វ៉ន ត្រៃ ឬមួយយ៉ាងណា?… ទើបអ្នកទាំង៣មិនអើពើរទប់ស្កាត់ ចំពោះអ្នកកាប់ឈើ និងអ្នក ទន្រ្ទានដីព្រៃដោយខុសច្បាប់ទាល់តែសោះ…!!!

ក្រោយពីអង្គភាពសារព័ត៌មានបានចុះផ្សាយដាក់ជាសំនួរទៅប្រធានសហគមន៍ថា:… តើវាសនា ព្រៃសហគមន៍ ប្រាសាទទឹក​ខ្មៅ និងត្រូវវិនាសហិនហោច ដោយលោក ថៃ ប៊ុនលាង លោក ឡុច សំអាន និងលោក វ៉ន ត្រៃ ឬមួយយ៉ាងណា?… ទើបអ្នកទាំង៣មិនអើពើរទប់ស្កាត់ ចំពោះអ្នកកាប់ឈើ និងអ្នក ទន្រ្ទានដីព្រៃដោយខុសច្បាប់ទាល់តែសោះ…!!!

 

ខេត្តក្រចេះ៖ ​​សេរីភាពនៃសារព័ត៌មាន គោលការណ៏នៃការសំដែងមតិរបស់សារព័ត៌មាន គឺអ្នកសារព័ត៌មាន ជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈ ព័ត៌មាន… វិទ្យុ… ទូរទស្សន៍… ទស្សនាវត្តី… សារអេឡិចត្រូនិច… (អ៊ឺនធឺណែត)…។ អ្នកសារព័ត៌មានប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងក្នុងសង្គមអោយ ប្រជាជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ទាន់ពេលវេលា។

សូមបញ្ចាក់ថា: ក្រោយពីអង្គភាពសារព័ត៌មានយើង បានចុះផ្សាយរឿងព្រៃសហគមន៍ ប្រាសាទទឹកខ្មៅ ដោយដាក់ជាសំនួរទៅប្រធានសហគមន៍ថា: .. តើវាសនា ព្រៃសហគមន៍ ប្រាសាទទឹក​ខ្មៅ និងត្រូវវិនាសហិនហោច ដោយលោក ថៃ ប៊ុនលាង.. លោក ឡុច សំអាន.. និងលោក វ៉ន ត្រៃ ឬមួយយ៉ាងណា?.. ទើបអ្នកទាំង៣មិនអើពើរទប់ស្កាត់ ចំពោះអ្នកកាប់ឈើ និងអ្នក ទន្រ្ទានដីព្រៃដោយខុសច្បាប់ទាល់តែសោះ… ធ្វើឱ្យប្រធានសហគមន៍ ប្រាសាទទឹកខ្មៅ ប្រតិកម្មយ៉ាងខ្លាំង មកលើអង្គភាពសារព័ត៌មានយើង… ដោយបានចោទប្រកាន់អង្គភាពសារព័ត៌មានយើងថា ការចុះផ្សាយមិនពិតមិនមានផុសតាំងច្បាស់លាស់គល់ឈើនោះគឺជាគល់ឈើចាស់។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅរុករកនៅ ក្នុងព្រៃសហគមន៍ ប្រាសាទទឹកខ្មៅ ដើម្បីផ្តិតយករូបភាព គល់ឈើដែលជនខិលខូចចូលទៅកាប់រំលំ ដើម្បីបញ្ជាក់ឲ្យឃើញថាគល់ឈើដែលអង្គភាពសារព័ត៌មានយើងបានចុះផ្សាយនោះពិតជាគល់ឈើថ្មីប្រាកដមែន មិនតែប៉ុណ្ណោះ ប្រធានសហគមន៍ ប្រាសាទទឹកខ្មៅ បាននិយាយថា លោក ហ៊ាន ឡៃ នឹង លោក យ៉ា ស្មគ្រ ដែលជា ភ្នាក់ងារសារព័ត៌មាន ជាអ្នកប្រព្រឹត្តបទល្មើសទៅវិញ ចំណែកឯលោកយ៉ាស្ម័គ្របាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងថាលោកមិនដែលប្រព្រឹត្តនូវបទល្មើសដូចការលើកឡើងរបស់ប្រធានសហគមន៍នោះទេ។

ប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងអោយដឹងថា មានករណីការកាប់ឈើថ្មីៗប្រភេទ ខ្លុង ផ្ចឹក ឈ្លីក សាម៉ ជាច្រើនដើមនៅចំណុច ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ចំណុចខាងកើតរោងគោ ត្រង់និយាមការ:
(0590352-1428586/0590259-1428412/0590357-1428290)ក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ​។​

ដែលមានប្រធានសហគមន៍ឈ្មោះ ថៃ ប៊ុនលាង អនុប្រធានសហគមន៍ឈ្មោះ ឡុច សំអាន និងឈ្មោះ វ៉ន ត្រៃ ជាលេខា។​

ប្រជាពលរដ្ឋនៅតំបន់នោះ បានលួចខ្សឹបខ្សៀវតៗគ្នាថា
ពួកគាត់ហាក់បីដូចជាលែងមាន ជំនឿលើអ្នកគ្រប់គ្រងសហគមន៍ទៀតហើយ ពួកគាត់ចង់សំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា ចង់អោយមានការបោះឆ្នោត ជ្រើសរើសប្រធានសហគមន៍ថ្មី ដោយសេរី និងតម្លាភាព យុត្តិធម៌ ទើបពួកគាត់អាចជឿទុកចិត្ត និងប្រាកដបានថា អាចថែរក្សារដីព្រៃសហគមន៍ដែលនៅសេសសល់ ពីក្រុមឈ្មួញ ខិលខូចទាំងនោះបាន និងសំណូមពរ អោយគណៈកម្មការថ្នាក់ជាតិ ជួយស៊ើប អង្កេត កំណត់មុខសញ្ញា អ្នកដែលបើកដៃអោយក្រុមឈ្មួញទាំងនោះ ចូលទៅកាប់និងរុករាន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផង ។​

តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើង និងការសំណូមពរ របស់ពលរដ្ឋតែប៉ុណ្ណោះ បើមានប្រត្តិកម្មណា មួយពីភាគីពាក់ព័ន្ធ ភាគីនោះអាចទំនាក់ទំនងមកអង្គភាពសារព័ត៌មានយើង ដើម្បីធ្វើការផ្សាយបំភ្លឺឡើងវិញ ដោយយោងពីច្បាប់ស្ដីពីរបបសារព័ត៌មាន។​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!