កំពង់ស្ពឺ ៖ សៀលថៃ្ងទី១៧ ខែធ្នូ ឆ្នាំ២០២១នៅអធិការដ្ឋាននគរបាលស្រុកគងពិសី មានកិច្ចប្រជុំពង្រឹងលេីការងារជំនាញ របស់អធិការដដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការអញ្ជើញអមដំណើរចូលរួមពីលោក ស្នងការរង ទទួលដឹកនាំទិស លោកស្នងការរង ទទួលផែនការងារជំនាញ លោក លោកស្រី នាយការិយាល័យជំនាញ និងអធិការ អធិការរង ទទួលផ្នែកនិមួយៗ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមានចំនួន ៤៣នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍ លេីកឡេីងដោយអធិការនគរបាលស្រុកគងពិសី រួចមកលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបានខេត្តកំពង់ស្ពឺ បានលើកប្រធានបទ សំខាន់ៗ ០៦
ទី១.ការងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ
ទី២.ការងារសណ្ដាប់ធ្នាប់ចរាចរណ៍
ទី៣.ការងារប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី៤.ការងារអត្តសញ្ញាណកម្ម
ទី៥.ការងារប៉ុស្តិរដ្ឋបាល ផ្ដល់សេវាជូនប្រជាពលរដ្ឋ និងទី៦.ការងារប្រចាំបញ្ជា ល្បាតអន្តរាគមន៍ ផ្ដោតសំខាន់លេីការទទួលយកសំណូមពរ និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងកិច្ចស្នេីសុំឱ្យសមត្ថកិច្ចនគរបាលជួយអន្ដរាគមន៍អ្វីមួយ។
កិច្ចពិភាក្សា ផ្ដល់ចំណុចគន្លឹះនៃការអនុវត្ដការងារជំនាញក្នុងកិច្ចប្រតិបត្ដិការនិងការបន្ដតស៊ូលេីករណីស្រាវជ្រាវដេីម្បីឈានទៅកំណត់មុខសញ្ញានិងបិទបញ្ចប់ករណី..
ជាចុងក្រោយ លោកស្នងការបានផ្ដល់អំណោយឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកគងពិសី រួមមាន អង្ករ១៥០ គីឡូ ,មីជាតិចំនួន១៥កេសតូច.ទឹកបរិសុទ្ធចំនួន១៥កេស,ប្រេងម៉ាស៊ូត៣០០លីត្រ ,ប្រេងសាំងចំនួន៣០០លីត្រ, ម៉ាស់ចំនួន១កេសធំស្មើ២៥០០ម៉ាស់ និងថវិកាចំនួន ១ លានរៀល៕