កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ក្នុងពិធីបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ដល់ប្អូនៗ ក្មួយៗ ដែលជាបេក្ខជនថា÷ ក្មួយៗទាំងអស់ ត្រូវធ្វើខ្លួន អោយសង្គមទទួលស្គាល់ និងត្រូវការដោយខ្វះមិនបានដើម្បី អភវឌ្ឌន៍ប្រទេសយើងទៅថ្ងៃអណាគត់។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅពេល ឯកឧត្តម បានអញ្ជើញបើកវិញ្ញាសារ អោយប្អូនៗ ដែលជាបេក្ខជន ប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌូប) នៅវិទ្យាល័យកំពង់ស្ពឺ ហើយចំពោះបេក្ខជនប្រឡងទាំង ៤៥៥៥ នាក់ បើបេក្ខជនណាមានសមត្ថភាព ប្រឡងបាននិទ្ទេស A នឹងបានទទួលរង្វាន់ពី ឯកឧត្តម អភិបាលខេត្ត នូវម៉ូតូចំនួន ០១ គ្រឿងជាការលើកទឹកចិត្តផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា÷ ប្អូនៗ ជាយុវជនជំនាន់ថ្មី និងជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់សង្គមជាតិ និងប្រទេសជាតិទាំងមូល។ ក្មួយៗ ត្រូវមានសេចក្តីក្លាហាន ក្នុងការដណ្ដើមយកនិទ្ទេសល្អសម្រាប់ខ្លួនឯង និងសង្គមគ្រួសារ តាមរយៈបញ្ចេញឲ្យអស់ពីសមត្ថភាព នៅលើក្រដាសវិញ្ញាសា ដោយមិនបង្ករំខានដល់អ្នកដទៃ។
សូមឲ្យក្មួយៗ ទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ ហើយងាកមកខិតខំសិក្សាស្រាវជ្រាវយកចំណេះជំនាញ ដើម្បីអនាគតរបស់ខ្លួន និងកិត្តិយសសង្គមគ្រួសារ។ ប្អូនៗ ត្រូវចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ អោយបានរីកចម្រើនទៅថ្ងៃអណាគត់។
បើយោងតាមរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ នៅក្នុងឆ្នាំ២០២១នេះ មានបេក្ខជនប្រឡងទូទាំងខេត្តកំពង់ស្ពឺ សរុបមាន ចំនួន ៤ ៥៥៥ នាក់ ស្រី២៣៩០ នាក់ មណ្ឌលប្រឡងមានចំនួន១១មណ្ឌល មានចំនួន១៨៥បន្ទប់ មានគណៈមេប្រយោគ៦២៧នាក់ ស្រី១៧៩នាក់។សិស្សានុសិស្សផងដែរ ។