(ខេត្តតាកែវ)៖ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបូរីបានអោយដឹងថា លោក នួន បុិន បច្ចុប្បន្នជាអធិការរងស្រុកអង្គបូរីបានធ្វើអោយបាត់កាំភ្លើងខ្លី k54 មួយដើមកាលពីកំឡុងលោកនៅធ្វើជានាយប៉ុស្ដិ៍រដ្ឋបាលឃុំអង្គរបូរី ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកឃើញមូលហេតុនៃការបាត់កាំភ្លើងនោះនៅឡើយទេ។
ពលរដ្ឋបានបន្តទៀតថា យោងតាមប្រភពច្បាស់ការគួរអោយទុកចិត្តបានលោកនួន បុិន ជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ច ជាបុគ្គលញៀនស្រា ហើយស្រវឹងស្ទើររាល់ថ្ងៃហើយបើយោងតាមការអោយដឹងថាកាំភ្លើងខ្លីដែរបាត់គឺបណ្តាលមកពីស្រវឹងស្រាជោគជាំពេក។
ប្រភពដដែលបានបន្តទៀតថាចំណែកឯប្រពន្ធលោកនួន បុិន បានបោកលុយកុងទីនជាង២០០លានរៀលហើយរត់គេចខ្លួនទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ។
ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សារ៉ាត់ អធិការងទទួលផែនព្រហ្មទណ្ឌ័ស្រុកអង្គបូរីបានឲ្យ ដឹងថា ពិតជាមានពលរដ្ឋប្តឹងប្រពន្ធលោក នួន បុិន រឿងបោកលុយកុងទីនពិតមែនតែរឿងនេះបានប្តឹងតតាំងគ្នាដល់តុលាកាថែមទៀតផង។
លោកអ៊ុក សារ៉ាត់បានបន្តទៀតថាចំណែកលោកនួន បុិន ពិតជាធ្វើអោយបាត់កាំភ្លើងខ្លីម៉ាកk54១ដើមពិតមែនរហូតមកទល់ពេលនេះរកមិនទាន់ឃើញនៅឡើយ។
ប្រភពក្រៅរបងអធិការដ្ឋានស្រុកអង្គបូរីបានអោយដឹងថាបច្ចុប្បន្នលោកនួន បុិន កំពុងរត់ការទៅថ្នាក់លើដើម្បីបានដំណែងជាអធិការស្រុកអង្គបូរីទាំងដែលខ្លូនមានរឿងអាស្រូវពេញខ្លូន។
ជុំវិញករណីនេះផងដែរអង្គភាពសារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកនួន បុិនអធិការងស្រុកអង្គបូរីបាននៅឡើយទេដោយទូរសព្ទ័មិនចូល៕