ខេត្តព្រះវិហារ) សេចក្ដីរាយការណ៍ បានអះអាងថា ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រះរកា ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនិងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ បានកំពុងរងនូវការកាប់ដើមឈើ អារច្រៀងដឹកលក់ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យ ។
តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តឬជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាបសក្ការៈ សើមមាត់ សើមករ ទើបស្ងាត់ឈឹង មិនឃើញមានសមត្ថកិច្ច ណាមួយចុះទប់ស្កាត់និងបង្ក្រាបនោះឡើយ.?
បើតាមប្រភពព័ត៌មាននិយាយថា ការកាប់ដើមឈើ អារច្រៀកនៅក្នុងតំបន់ព្រៃអភិរក្សជីវៈចម្រុះព្រះរកា និងព្រែតំបន់ហាមឃាត់នានា ដឹកតាមរយៈគោយន្តកន្ត្រៃ ជ្រកក្រោមស្លាកក្រុមហ៊ុនដោន ពិព្រោះក្រុមហ៊ុនដោន” បានកំពង់កៀងគរ និងប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត, ស្រុកគូលែន, ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។
ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ព្រៃព្រះរកា”និងព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់។
មិនតែប៉ុណ្ណោះ”ក្រុមហ៊ុនដោន”ក៏បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ បើកផ្លូវ សម្រាប់ជាចរន្តដឹកជញ្ជូនព្រៃឈើ ចេញពី “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ថែមទៀតផង។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា បច្ចុប្បន្ន”ក្រុមហ៊ុនដោន”កំពុងកៀងគរប្រជាពលរដ្ឋឱ្យ ចូលកាប់ឈើប្រភេទលេខ១.ឈ្លីក (ឃ្លុំ)ក្នុងតំបន់ដែនជម្រកសត្វព្រៃខាងលើ ។
ដោយដឹកជញ្ជូនតាមគោយន្តកន្រ្តៃមកកាន់ ចំណុចក្បែរទីបញ្ជាការស្រាលកងពលតូចលេខ៩ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបន្តដឹកតាមរថយន្តសាំយ៉ុងឆ្ពោះទៅ “ក្រុមហ៊ុនដោន”ស្ថិតក្នុងភូមិពាក់ស្បែក ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដើម្បីយកទៅលក់ផ្គត់ផ្គង់ទីផ្សារងងឹត និងចែកចាយបន្តតាមបណ្ដារាជធានីខេត្ត!។
ពាក់ព័ន្ធនិងករណីខាងលើនេះតើលោកនួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការករណីខាងលើនេះ។
រីឯលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៍ពុំអាចសុំការបំភ្លឺបានដែរ ។
ខណៈទូរស័ព្ទមិនអាចទាក់ទងបាន។ប៉ុន្តែលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងជានាយក”ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខាងអង្គភាពសារព័ត៌មានយើង បានរាយការណ៍ជូនរាល់សកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេប និងដឹកឈើយកមកស្ទុបទុកនៅតាមផ្លូវ ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ លោកបានសួមកវិញតាមតេឡេក្រាមថា នៅណាបង? ថ្មីហ្នឹងមែន? បងជូនខ្ញុំទៅបានទេ? យេីងគួរចូលរួមចាប់ជាមួយខ្ញុំបានទេបង? គួររាយការណ៏ជូនជំនាញចាប់សិនចាំផ្សាយបានល្អបង មិនគួរផ្សាយមុនចាប់ទេ ចចឹងជំនាញមិនបានចាបជនល្មេីសក៏លួចឈេីអស់ទៀត។
ចំពោះសំនួររឿង.ក្រុមហ៊ុនដោន.ធ្វើផ្លូវចូល”ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ដើម្បីដឹកឈើនោះយ៉ាងម៉េចវិញ..?។លោកបានប្រាប់ថា ចំពោះការសាងសង់ផ្លូវអត់មានទេ តែកាត្រាសេជួសជុលផ្លូវចាស់មានហេីយក៏ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ដែលមិនមែនជាសមត្ថកិច្ចរបស់មន្ទីរបរិស្ថានទេ។ អរគុណ
ទោះជាយ៉ាងណាក៍ដោយ មជ្ឈដ្ឋានខាងក្រៅទាមទារឱ្យ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មេត្តាចាត់វិធានការទប់ស្កាត់និងបង្ក្រាប នូវរាល់សកម្មភាពខាងលើ ដើម្បីការពារធនធានធម្មជាតិឱ្យនៅគង់វង្សជារៀងរហូត៕