ខេត្តព្រះវិហារ ៖ បទល្មើស ព្រៃឈើ កើតឡើង ពេញបន្ទុកដោយ ក្រុមឈ្មួញ ប្រព្រឹត្ត បទល្មើស និង បំផ្លិច បំផ្លាញ ធនធាន ធម្មជាតិ ផលអនុផល ព្រៃឈើ ខ្ទិចខ្ទី គ្មាន សល់ ក្នុងដែន ជម្រកសត្វព្រៃ ព្រះរកា និង ព្រៃឡង់ ក្នុងខេត្តព្រះវិហារ តើឯកឧត្ដមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានជ្រាបខ្លះទេ.?ចំពោះមន្រ្តីជើង១០របស់ឯកឧត្ដម ដែលជាមន្រ្តីលីងលើម មិនបាន គោរព និង បំពេញ តួនាទី របស់ខ្លួន ដែលជា មន្រ្តីជំនាញ បង្រ្កាប បទល្មើស ព្រៃឈើ បែរជា ចូលដៃ ចូលជើង ឃុបឃិត ជាមួយ ក្រុម ឈ្មួញ ឧក្រិដ្ឋកម្ម បំផ្លិច បំផ្លាញ ព្រៃឈើ ខុសច្បាប់ ទៅវិញ។
ជាក់ស្ដែងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មួញឈើឈ្មោះលោក សិច បានបញ្ជាកូនចៅឲ្យធ្វើសកម្មភាពលើកឈើដាក់លើរថយន្តវេអង្គខ្នាតយក្សមួយគ្រឿងដែលស្ថិតនៅភូមិគោកតាមែន ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ តើមន្ត្រីជំនាញពាក់ព័ន្ធមានបានដឹងដែរឬទេ? ឬដឹងដែរ? តែគួរឱ្យសោកស្ដាយប្រហែលត្រូវបានលេបថ្នាំប៉ារ៉ាសេតាម៉ុលទេដឹង? បានជាធ្វើអោយស្ពឹកដៃស្ពឹកជើងងងឹតភ្នែកងើបដើរមិនរួច ធ្វើឲ្យសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើទៅដោយរលូនបែបនេះ។
តើលោក នួន សុខុម នាយខណ្ឌ រដ្ឋបាលព្រៃឈើ និង លោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ មានសមត្ថ ភាព ឬ អសមត្ថភាព ក្នុងការ បង្រ្កាប ក្រុមឈ្មួញ ប្រព្រឹត្ត បទល្មើស ឈើ ខុសច្បាប់ ក្នុងទឹកដី របស់ខ្លួន បាន ឬ យ៉ាងណា.? ជាពិសេស មេឈ្មួញ ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ ព្រៃឈើ ខុសច្បាប់ ឈ្មោះ សិច ល្បីថា មានអំណាច និង ឥទ្ធិពល ខ្លាំង។
សូមឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និង នេសាទ មេត្តា ដាក់ការ ស៊ើបអង្គេត និង បង្រ្កាប ក្រុម ឈ្មួញប្រព្រឹត្ត បទល្មើស ឈើ តាម គោលការ ច្បាប់ ស្ដីអំពី ការបង្ការ ទប់ស្កាត់ បង្រ្កាប បទល្មើសធន ធានធម្មជាតិ ផលអនុផល ព្រៃឈើ ផងទាន.? ព្រោះ មន្រ្តីថ្នាក់ ក្រោម របស់ ឯកឧត្ដម ដូចជា មាន ភាព ឆក់ល្វែង ក្នុងការ បង្ការទប់ស្កាត់ និង បង្រ្កាប បទល្មើស ដែលកើត មានឡើង ។ ហើយឯកឧត្ដម ដាក់ កូនចៅ អោយ មក បង្រ្កាប បទល្មើស ឫ ដាក់មក អោយ ចូលដៃ ចូលជើង ឃុបឃិត ជាមួយ ក្រុមឈ្មួញ រកស៊ី បទល្មើសឈើ ខុសច្បាប់.?
បើយោង តាមប្រសាសន៍ កន្លងមក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធ ពលខេមរ ភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ បានប្រកាស ដាក់ ជីវិត របស់ ខ្លួន ជា មួយ នឹង ប្រតិបត្តិការ បង្ក្រាប បទល្មើស ព្រៃឈើ នៅក្នុង ប្រទេស នា ដំណាក់ កាល ចុងក្រោយនេះ ឲ្យខាន តែបាន ដើម្បីទុក ជូន ក្មេង ជំនាន់ក្រោយ និង បានដាក់ បទបញ្ជា ដកគ្រវាតចោល លើ មន្ដ្រីអាវុធហត្ថ ទាំងឡាយ ណា ទោះ មាន បុណ្យ ស័ក្ដិ ខ្ពស់ ប៉ុណ្ណា បើ សិនរក ឃើញ នៅជាប់ ពាក់ព័ន្ធ បទល្មើស ជាមួយក្រុម ឈ្មួញ ។
បើយោងច្បាប់បទល្មើសធនធានធម្មជាតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះត្រូវទទួលទោសដូចតទៅ÷
៤.បទល្មើសធនធានធម្មជាតិថ្នាក់ទី៤
ត្រូវមានទោសដាក់ពន្ធនាគាពីប្រាំ(៥)ឆ្នាំទៅដល់ដប់(១០)ឆ្នាំហើយពិន័យជាប្រាក់ចាប់ពីដប់ប្រាំលាន(១៥.០០០.០០០)រៀលដល់មួយរយហាសិបលាន(១៥០.០០០.០០០)រៀល។
បើករណីបុគ្គលប្រព្រឹត្ត ល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ពីមួយរយហាសិបលាន(១៥០.០០០.០០០)រៀលដល់ពីររយហាសិបលាន(២៥០.០០០.០០០)រៀល។
ចំណែកឯវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។
បើមាត្រា៦២វិញត្រូវផ្ដន្ទាទោសពីបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ នឹងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:១.កាប់.ប្រមូល.និងកែច្នៃឈើប្រណីតគ្រប់ប្រភេទចាំមើលថាតើឧក្រិដ្ធជនដែលបំភ្លេចបំផ្លាញធនធានធម្មជាតិឈ្មោះ(សិច)អាចគិចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា៕
បើគ្មានការបើកដៃពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើនឹងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារទេ? ក៏មេឈ្មួញឈើឈ្មោះ សិច មិនអាចដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើបានដែរ…!!!
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម