ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា

រថយន្តខ្នាតយក្សដឹកឈឺចាស់ដាក់អង្កាមពីលើបង្កប់ឈើថ្មីខាងក្រោមបម្រុងដឹកលោតឆ័ត្រទៅលក់តាមបណ្ដាលខេត្តនានា ត្រូវអស់ល័ក្ខជាប់អន្ទាក់កម្លាំងសមត្ថកិច្ចចម្រុះ នៅខេត្តព្រះវិហារ…!!!

រថយន្តខ្នាតយក្សដឹកឈឺចាស់ដាក់អង្កាមពីលើបង្កប់ឈើថ្មីខាងក្រោមបម្រុងដឹកលោតឆ័ត្រទៅលក់តាមបណ្ដាលខេត្តនានា ត្រូវអស់ល័ក្ខជាប់អន្ទាក់កម្លាំងសមត្ថកិច្ចចម្រុះ នៅខេត្តព្រះវិហារ…!!!

ព្រះវិហារ៖ ឈើអារប្រភេទលេខ១ និងលេខ២ ជាច្រើនម៉ែត្រគូប និងរថយន្តវេអង០១គ្រឿង បានរងការបង្ក្រាប និងរឹបអូសបានក្រោមកិច្ចសហការរវាង កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃពីរ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប និងក៏មានការចូលរួមពី អាជ្ញាធរភូមិនៅថ្នាក់មូលដ្ឋាននោះ ផងដែរ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើនោះ បានធ្វើឡើងកាលពីម៉ោង ១ និង៤៥នាទីយប់ ថ្ងៃទី២៤មីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤មីនានេះ កម្លាំងសមត្ថកិច្ចបានឃាត់ចាប់រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះឡើយ។

លោក នួន សុខុម បានប្រាប់ឲ្យដឹងទៀតថា រថយន្តប្រភេទវេអង ១គ្រឿងនេះ បានដឹកឈើគ្រឿងផ្ទះចាស់ បន្លំដឹកឈើអារថ្មីៗ បង្កប់ពីក្រោមបាវអង្កាម ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែ សកម្មភាពបទល្មើសនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបានភ្លាមៗដែរ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានបញ្ជាក់ថា ម្ចាស់ឈើនេះត្រូវបានមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច កំណត់បានអត្តសញ្ញាណរួចហើយ គឺឈ្មោះ គឿន ប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែក តៃកុងរថយន្ត ឈ្មោះ កៅ វឌ្ឍនា ភេទប្រុស អាយុ  ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក នួន សុខុម បានបញ្ជាក់ទៀតថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបានសហការរួមគ្នា ប្រមូល និងធ្វើការដឹកជញ្ជូនឈើទាំងនោះ និងបាននាំយករថយន្តធុនធំ១គ្រឿងនេះ មករក្សាទុកនៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប នៅខាងមុខចំការអំពៅចិន។

រីឯចំនួនឈើពិតប្រាកដ មិនទាន់ដឹងនៅឡើយទេ ព្រោះត្បិតមន្ត្រីជំនាញមិនទាន់បានវាស់វែង និងក៏កំពុងប្រមូល ដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកជាសម្បត្តិរដ្ធ។

យ៉ាងណាក៏ដោយមហាជនរងចមើលថាតើវាសនារបស់ឈ្មួញឈើដុះស្លែឈ្មោះគឿន  ប្រុសភេទប្រុសអាយុ២៩ឆ្នាំបច្ចប្បន្នរស់នៅភូមឃុំកើតហេតុខាងលើអាចកិច្ចផុតពីសំណាញ់ច្បាប់ដែររឺយ៉ាងណា៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!