ខេត្តកំពង់ឆ្នាំង៖ ទំនាស់ដីធ្លីដ៏រាំរ៉ៃមួយ រវាងលោក សំ សុផល ហៅគ្រូគង់ ជាមួយលោក កែវ ខ្នា និងអ្នកស្រី មី ចាន់ធាង ត្រូវបានប្រជុំដោះស្រាយនៅក្នុងសាលាឃុំតាំងក្រសាំង នៅព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០២២ ក្រោមវត្តមាន ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកំពង់ឆ្នាំង។
ក្រោយពីកិច្ចប្រជុំដោះស្រាយ លោក អៀង អន អធិការរងស្រុកទឹកផុស បានបញ្ជាក់ប្រាប់បងប្អូន អ្នកសារព័ត៌មានយើង អោយដឹងថា ភាគីលោក កែវខ្នា និងអ្នកស្រី មី ចាន់ធាង គឺមានឯកសារបញ្ជាក់ គ្រប់គ្រាន់ តែចំណែក លោក សំ សុផល ហៅគ្រូគង់មិនមានឯកសារអ្វី មកអៈអាងនោះទេ និយាយអោយខ្លីគឺអត់តែម្តង។
ភ្លាមនោះ បងប្អូនអ្នកសារព័ត៌មានយើងក៏បានសុំធ្វើកិច្ចសម្ភាសន៍ ជាមួយលោកសំសុផល ហៅគ្រប់គង់ តែលោកមិនផ្តល់កិច្ចសម្ភាសន៍នោះទេ លោកបាននិយាយថាលោកប្រញាប់ណាស់។
ភាគីជនរងគ្រោះ បានអរគុណយ៉ាងខ្លាំងចំពោះ ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង ដែរ យកចិត្តទុកដាក់ ក្នុងការដោះស្រាយវិវាទជូនពលរដ្ឋ ហើយគាត់សង្ឃឹម យ៉ាងមុតមាំថាយុត្តិធម៌ និងមានសម្រាប់ពួកគាត់។
ពួកគាត់សង្ឃឹម យ៉ាងមុតមាំថា លោកសំសុផល ហៅគ្រូគង់ នឹងទទួលទោសតាមផ្លូវច្បាប់ចំពោះទង្វើរបស់ខ្លួនដែលបានប្រ ព្រឹត្ត៕