ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបល

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ សរុបប្រមាណ២៥០រូប ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផលបូកសរុបនៃអង្គសន្និបាត ថា អង្គសន្និបាត បានធ្វើការកត់សម្គាល់ និងវាយតម្លៃ ថា សភាពការណ៍គ្រឿងញៀនក្នុងតំបន់ ពិភពលោក និងប្រទេសកម្ពុជា ទោះបីពិភពលោករងគ្រោះដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហាក់មិនមានការថយចុះនោះទេ ហើយក្រុមឧកិ្រដ្ឋជន បានប្រើប្រាស់គ្រប់មធ្យោបាយ ឬយុទ្ធសាស្ដ្រថ្មីៗ កាន់តែមានភាពស្មុគស្មាញក្នុងការលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចរបស់យើងមានការលំបាក ក្នុងការបង្ក្រាបគ្រឿងញៀនមួយចំនួន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់មន្ដ្រីអនុវត្តច្បាប់ បានជួបប្រទះការលំបាកខ្លះៗ។

ឯកឧត្តមបានបន្ដថា ជាក់ស្ដែងបទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប និងរឹបអូសគ្រឿងញៀនបាន សរុបចំនួនជាង ០៤តោន ស្មើនឹង ២២១ភាគរយ ទាំងនេះជាទំហំដ៏ច្រើនលើសលុប ដែលយើងគ្រប់គ្នាមានការព្រួយបារម្ភជាខ្លាំង។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស ទើបធ្វើឱ្យក្រសួង-ស្ថាប័ន អង្គភាព និងគណៈកម្មាធិប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានី-ខេត្ត បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងតាមអនឡាញជាង ៣លានដង នៅក្នុងឆ្នាំ២០២១។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ ក៏យើងត្រូវទាមទារជាចាំបាច់ឱ្យបន្ដយកចិត្តទុកដាក់ និងបន្ដដោះស្រាយឱ្យខានតែបាន ជាពិសេសទៅក្រុមគោលដៅ ដែលយើងយកចិត្តទុក្ខដាក់បំផុត។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កោតសរសើរចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាព ព្រមទាំងដាក់ចេញនូវទិសដៅការងារតាមដំណាក់កាលនីមួយៗ ជាពិសេសអភិវឌ្ឍទិសដៅការងារឆ្នាំ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ១ឆ្នាំ ២០២១ កន្លងទៅសម្រេចបានលទ្ធផលជាច្រើន។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា លទ្ធផលដែលសម្រេចបាននេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ និងថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស រួមចំណែកលើកកម្ពស់សុខមាលភាព សុភមង្គលដល់គ្រប់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស គឺការរួមចំណែក ក្នុងការកសាងសង្គមយុត្តិធម៌នៅកម្ពុជា ផងដែរ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្នុងខណៈប្រទេសកម្ពុជាយើង ក៏ដូចជា បណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងមូល បាននិងកំពុងទទួលរងការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថានភាពនៃការកែច្នៃផលិត ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពុំទាន់មានការថយចុះនោះទេ ផ្ទុយទៅវិញហាក់ដូចជាមានកំណើនកើនឡើងគួរឱ្យព្រួយបារម្ភ។

ជាងនេះទៀត សម្ដេចក្រឡាហោម បានបន្ថែមថា ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ ការបង្ក្រាប ការចាប់យកសារធាតុគីមីផ្សំ និងគ្រឿងញៀនសំយោគ ទូទាំងប្រទេសកម្ពុជា ទាំងក្នុងតំបន់មានការកើនឡើងយ៉ាងគំហុកផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!