ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សូមចូលរួមអបអរសាទរលោកស្រីមេធាវី តាំង ស៊ីន​ហុង ត្រូវបានតែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ​កម្ពុជា

សូមចូលរួមអបអរសាទរលោកស្រីមេធាវី តាំង ស៊ីន​ហុង ត្រូវបានតែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ​កម្ពុជា

កណ្តាល៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធានសមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ត្រូវបាន​តែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជនៃព្រះរាជាណាចក្រ​កម្ពុជា និង​ទទួលបាន​នូវ​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ «​មហា​សេរី​វឌ្ឍន៍​»​ផងដែរ​។​

​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​គ្រឿង​ឥស្សរិយយស និងព្រះរាជ​សង្ឃប្រកាស ប្រារព្វ​នៅក្នុង​វត្ត​អង្គ​សិម្ពលី ស្ថិតក្នុង​ឃុំ​ពើក​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល ក្រោម​ព្រះអធិបតី សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល,លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងមាន​ការ​និមន្តអញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្ស​ជា​ច្រើន​អង្គ អ្នក នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២​។​

​សូមជម្រាបថា ក្រៅ​ពី​ទទួល គ្រឿង​ឥស្សរិយយស និង​ការតែងតាំង​ខាងលើ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ក៏​ទើប​ទទួលបាន ព្រះរាជប្រកាស​នី​យ​ប័ត្រ ផ្តល់​គោរម្យ៍ងារ​ជា «​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​» ពី​គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា ផងដែរ​។​

ការប្រទាន​គោរម្យ៍ងារ និង​គ្រឿង​ឥស្សរិយយស ឋានៈ​តួនាទី​ជា​បន្តបន្ទាប់​នេះ ពិតជា​សាក​សម​បំផុត​សម្រាប់ លោកស្រី​មេធាវី​ប្រធាន ព្រោះតែ​ការកសាង​អំពើ​ល្អ ចូល​ចិត្ត​ធ្វើ​បុណ្យ ដាក់​ទាន ធ្វើ​សកម្មភាព​សប្បុរស​ជួយ​ពលរដ្ឋ​រង​ភាពអយុត្តិធម៌ ជនរងគ្រោះ ជនទីទ័លក្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​វិស័យ ពុទ្ធចក្រ និង​អាណាចក្រ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន​។

ជាមួយគ្នានោះដែរ លោកស្រីមេធាវី តាំងស៊ីន ហុង ព្រមទាំងបុត្រ បានវហរគេនបច្ច័យចំនួន២០០០$ ព្រះឥន្ទានុបាល ភិន ផល្លី ព្រះរាជាគណៈកិត្តិយសជាព្រះឧទ័យវង្សាអនុគណស្រុកអង្គស្នួល សម្រាប់ចូលរួមក្នុងកម្មវិធីស្រោចស្រពសុគន្ធវារីប្រគេនមន្រ្តីសង្ឃស្រុកអង្គស្នួល។

ទន្ទឹមគ្នានោះដែរ ព្រះឥន្ទានុបាល ភិន ផល្លី ព្រះរាជាគណៈកិត្តិយសជាព្រះឧទ័យវង្សាអនុគណស្រុកអង្គស្នួលតំណាងមន្ត្រីសង្ឃស្រុកគ្រប់អង្គ សូមថ្លែងអំណរអរគុណចំពោះលោកស្រីមេធាវី តាំងស៊ីន ហុង ព្រមទាំងបុត្រ និងប្រគេនពរទទួលបាននូវសេចក្ដីសុខចម្រើន រកទទួលទានមានបាន កើតលាភជ័យ មានជ័យជម្នះគ្រប់ប្រការ សម្រេចជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធមង្គលពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!