ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

វិនាសកម្មព្រៃឈើដែនជម្រកសត្វភ្នំឱរ៉ាល់កាន់តែខិតជិត រលាយជាស្ថាពរហើយបើមន្រ្ទីគ្រាប់ល្ពៅមួយ ក្តាប់តូចគិតតែថ្លើមបែបនេះ..វគ្គ ១…!!!

វិនាសកម្មព្រៃឈើដែនជម្រកសត្វភ្នំឱរ៉ាល់កាន់តែខិតជិត រលាយជាស្ថាពរហើយបើមន្រ្ទីគ្រាប់ល្ពៅមួយ ក្តាប់តូចគិតតែថ្លើមបែបនេះ..វគ្គ ១…!!!

ខេត្តកំពង់ស្ពឺ÷ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថាបទល្មើសដឹកជញ្ជូនឈើតាមគោយន្តយ៉ាងពេញបន្ទុករីករាលដាលនៅក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បីបានកំពុងធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ៗនិងថ្ងៃគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឬកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធក្នុងភូមិសាស្ត្រដែលខ្លួនកំពុងគ្រប់គ្រងទេ។

គួរំលឹកថាក្រុមរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ចេញពី
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រួចដឹកឆ្លងកាត់ស្នាក់ការរដ្ធបាលព្រៃឈើផ្លោចដែលមានប្រធានស្នាក់ការឈ្មោះ ស្មៀន សារ៉េត ជាអ្នកគ្រប់គ្រង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ បន្តឆ្ពោះទៅស្រុកថ្ពង តាមបណ្ដោយផ្លូវជាតិលេខ ៤៤ យកទៅលក់ចែកចាយដោយរលូនគ្មានឃើញការទប់ស្កាត់ឬបង្ក្រាបនោះឡើយ។

បើយោងតាមការរៀបរាប់ពីអ្នករកស៊ីដឹកជញ្ជូនឈើតាមគោយន្ត កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា ការដែរដឹកជញ្ជូនឈើចេញទៅបាន ពូកគាត់តម្រូវបង់ឲ្យកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្លោចចំនួន ១៥ ម៉ឺនរៀល ក្នុងមួយគោយន្ត បើមិនបងឲ្យទេគឺមិនឲ្យដឹងចេញទេ? បើហ៊ានដឹកចេញ ច្បាស់ជាត្រូវនឹងដំបងទ្រមេឃរបស់លោកតាស៊ុនជាក់ជាពុំខាន។

តែនេះគ្រាន់តែជាការលើកឡើងពីអ្នករកស៊ីដឹកឈើតាមគោយន្តតែប៉ុណ្ណោះ

ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្លោចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញរដ្ឋបាលព្រៃឈើ នឹងមន្ត្រីជំនាញពាក់ព័ន្ធ,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរកម្លាំងជំនាញរដ្ឋបាលព្រៃឈើនឹងមន្ត្រីជំនាញពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មានសូមអគុណ។ មាន-ត

 

 

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!