កំពង់ស្ពឺ ៖ នារសៀលថៃ្ង១៣ ខែមេសា ឆ្នាំ២០២ ២ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាល ការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ៧០ នាក់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ នេះក្រោមការបេីកឱ្យដំណេីរការឡេីងវិញនូវប្រក្រតីភាពសប្បាយរីករាយក្នុងការជួបជុំតាមទំនៀមទំលាប់ប្រពៃណីដូនតា រវាងបងប្អូនប្រជាពលរដ្ឋខ្មែរទីក្រុង-ជនបទ ដោយមានការសារទរទទួលនូវអំណរទេវតាឆ្នាំថ្មី ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចបណ្ដារាជធានី-ខេត្តមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីសង្រ្គានកំពង់ស្ពឺ ទទួលទេវតានិងបង្កបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសន្ដិភាពនិងគ្មានជំងឺរាតត្បាតកូវីដ.១៩ ទន្ទឹមនឹងនេះកម្ពុជាសម្រេចបានចំណាត់លេខ២លេីពិភពលោកដែលជាប្រទេសការពារសុវត្ថិភាពសុខមាលភាពនៃការ ការពារការរីករាលដាលជំងឺកូវីដ.១៩ និងការផ្ដល់វ៉ាក់ជូនប្រជាពលរដ្ឋបានលេីសលុប។
នាឱកាសនេះផងដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាថវិកាចំនួន ១,៤៤០,០០០រៀល សម្រាប់កំលាំងនគរបាលអន្ដរាគមន៍ និងផ្ដាំផ្ញេីការសួរសុខទុក្ខចំពោះក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ និងសូមបួងសួង
ដល់ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសេីរជូនចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាល ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ និងប្រជាពលរដ្ឋខ្មែរ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដេីម្បីបេសកកម្ម ដឹកនាំរក្សាការពារសន្ដិសុខជូនសង្គមជាតិ និងប្រជាពលរដ្ឋ កសាងមាតុភូមិឱ្យមានភាពរីកចម្រេីនរុងរឿងក្រោមការដឹកនាំបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានមគ្គុទ្ទេសក៍ឆ្នើមបំផុត ប្រកបដោយគតិបណ្ឌិត នៃស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ អរគុណសន្ដិសុខ!