ភ្នំពេញ :យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធា..តុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បានផ្សាយឲ្យដឹងថា ចា..ប់ពីថ្ងៃទី២០–២៦ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ប.ង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ក្នុងអំឡុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រ.កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក)
និងកម្រិតសម្ពាធទាបខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១–បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤–២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤–៣៦ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែង ខ្លះក៍អាចមានភ្លៀងច្រើនជាបង្គួរផងដែរ ។
២–បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
<span;>សីតុណ្ហភាពអប្បបរមា មានពី ២៣–២៥ ºC
សីតុណ្ហភាពអតិបរមា មានពី ៣៣–៣៥ ºC
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣–តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា មានពី ២២–២៦ °C sta សីតុណ្ហភាពអតិបរមា មានពី ៣៣–៣៥°Chitis,
អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ ។
អាស័យស្ថានភាពធា..តុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននិងប.ង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ៕