លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ ដឹកនាំកម្លាំងចម្រុះបង្ក្រាប ឈឺហ៊ុបចំនួន២០កំណាត់និងឈឺអាមួយចំនួន នៅស្រុកឆែប…!!!
ព្រះវិហារ÷ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំម្លូព្រៃ១ ចុះបង្ក្រាបឈើហ៊ុបចំនួន២០កំណាត់ នឹងឈើអារមួយចំនួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ប្រតិបត្តិការបង្រ្កាបនេះបានធ្វើលើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថាមានឈើហ៊ុបមូលនឹងឈើអារមួយចំនួននៅតាមផ្ទះប្រជាពលរដ្ឋ លោកបានសុំគោលការពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។
លោក សេង លាង បានបន្តថា ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះប្រជាពលរដ្ឋរកឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀត មួយចំនួនទៀតដើរប្រមូលទិញឈើយកទៅធ្វើផ្ទះទុកចោល (ផ្ទះគ្រោង ) ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបសុីមង្កត៍បន្លំជាឈើផ្ទះចាស់ ទោះបីពួកឈ្មួញមានល្បិចកលបែបណាក៍ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញ
នៅក្នុងខែមិនានឹងខែមេសានេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឆែប ក្រោមការចង្អុលបង្ហាញពីលោកនួន សុខុម បទល្មើសព្រៃឈើ ស្តុកទុក ដឹកជញ្ជូនត្រូវបង្ក្រាបបានជាបន្តបន្ទាប់
វត្ថុតាងឈើហ៊ុបមូលចំនួន២០ដុំ រួមទាំងឈើអារមួយ
ចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលប
ណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនិតិ
វិធីច្បាប់ ៕