ខេត្ដកំពង់ធំ៖ សេចក្តីរាយការណ៍ពីពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលបានឲ្យដឹងថា សព្វថ្ងៃនេះ ឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងមួយថ្ងៃៗលោកចាប សារ៉ន កកាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី៣០ទៅ៤០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។
មហាជនបានដាក់សង្ស័យថាទំនងជា លោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទេដឹងបានជាមិនមានចំណាត់ការទៅលើលោកចាប សារ៉ន ទើបបណ្ដោយឲ្យលោកចាប សារ៉ន កាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។
ជុំវិញករណីខាងលើនេះសារព័ត៌មាន មិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ ជាពិសេសគឺ លោក ចាប សារ៉ន។
ចំណែកព័ត៌មានពីក្រុមអ្នកអាឬជ្រៀកឈើនិងម្ជាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់បានឲ្យដឹងថា ពួកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូនឈើនេះគឺឲ្យឈ្មោះលោក ចាប សារ៉ន។បឋម