ខេត្តកណ្តាល ៖ ឧក្រិដ្ឋជួញដូរគ្រឿងញៀនជាមុខសញ្ញាចាស់ ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហាមមកលើកម្លាំងសមត្ថកិច្ចបណ្ដាលឱ្យ (ស្លាប់)មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់.ទន្ទឹមនិងនោះឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ស្ថិតនៅភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តា បានបញ្ជាក់ថា ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន។
ធ្លាប់បានរត់គេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា៖ ជនល្មើសកំពុងស្នាក់នៅទីនោះ។
លោកឧត្តមសេនីយ៍ទោស្នងការបន្តថា, ពូកជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ។ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ។
ជនរងគ្រោះបាត់បង់ជីវិត មេប៉ុស្តិ៍ទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់៕