(ខេត្តរតនគិរី)៖ នៅវេលាម៉ោង ០៨ និង៥០នាទី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ លោកតាម្ចាស់ភ្នំបានដាក់បណ្ដាសារ មេឈ្មួញឈ្មោះ មករា ដែលល្បីខាងបំផ្លាញធនធានធម្មជាតិជាយូរមកហើយនោះ ដែលធ្វើឲ្យគាត់រកកន្លែងជ្រកកោនមិនបានក៏ខឹងនិងមេឈ្មួញឈ្មោះ មករា នេះ លោកតាភ្នំក៏បាននាំផ្លូវកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបានលុង ចំនួន ០២នាក់ សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុងបានលុង ដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងបានលុង បានធ្វេីសកម្មភាពល្បាត ជុំវិញបរិវេណក្រុង បានឲ្យប្រទះឃេីញរថយន្ត០១ គ្រឿង ភ្លាមនោះកម្លាំងចម្រុះ មានការសង្ស័យ ក៏បានឃាត់រថយន្តនោះត្រួតពិនិត្យ នៅចំណុចភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
បើតាមប្រភពផ្សេងមួយបានឲ្យដឹងថា រថយន្តដឹកឈើនេះមានម្ចាស់ឈ្មោះ មករា ដឹកចេញពីស្រុកវើនសៃ ដោយឆ្លងកាត់ក្រុងបានលុងបំរ៉ុងចេញទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រតអូយ៉ាដាវ តែអកុសល់ក៏ត្រូវសត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។
លទ្ធផលនៃការបង្ក្រាប៖ ក្នុងរថយន្តមានផ្ទុក ឈេីប្រភេទលេខ ១ (សុក្រម និង គគីរ) និងបានឃាត់ខ្លួនអ្នកបើកបរចំនួន០១ នាក់ ឈ្មោះ អុីម ធិន ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចអះអាងថា វត្ថុតាងរួមមាន៖ រថយន្តស៊ាំយ៉ុង ចំនួន ០១គ្រឿង និងឈើប្រភេទលេខ ១ ចំនួន ២១ ដុំ (សុក្រម និង គគីរ) ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប ។
<span;>បច្ចុប្បន្ន ៖ វត្ថុតាងនិងជនសង្ស័យខាងលើ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីអនុវត្តតាមនីតិវិធី ៕
តែទោះជាយ៉ាងនេះក្តី មហាជននឹងរង់ចាំមើលថា តើមេឈ្មួញឈើដុះស្លែឈ្មោះ មករា ដែលល្បីល្បាញខាងបំផ្លាញធនធានធម្មជាតិជាយូរមកហើយនោះ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា..?