(កំពង់ស្ពឺ)- កម្លាំងកងរាជអាវុធហត្ថខេត្ត និង កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងជំនាញនាយករដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋ ចុះបង្ក្រាបរោងម៉ាស៊ីនអារច្រៀកឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅចំណុចដីលំនៅដ្ឋានមួយកន្លែងឋិតនៅភូមិពោធិត្បែង ឃុំនិទានស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានម៉ាស៊ីនអារច្រៀកឈើមួយកន្លែងកំពុងធ្វើសកម្មភាពអារឈើជារៀងរាល់ថ្ងៃមក លោកស៊ិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងជំនាញជាច្រើនស្ថាប័នចុះទៅចំណុចទីតាំងខាងលើក៏បានឃើញ ម៉ាស៊ីនកំពុងអារច្រៀកឈើដូចដែលប្រជាពលរដ្ឋបានរាយការណ៍ពិតមែន។
លោក ស៊ិន សារុន នាយកផ្នែករដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋបានឲ្យដឹងថា រោងម៉ាស៊ីនអារច្រៀកឈើខាងលើមានម្ចាស់ឈ្មោះ ស៊ិន សុផាត ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករ នឹង ប្រពន្ធ ឈ្មោះជឹក ផេង អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ទាំង០២នាក់ ប្តី ប្រពន្ធ ពេលបានឃើញកម្លាំងជំនាញចុះទៅដល់ទីតាំងខាងលើ អ្នកទាំងពីរបានគេចខ្លួនចេញពីផ្ទះបាត់។
សមាសភាពចូលរួម បង្ក្រាបរោងម៉ាស៊ីនអារឈខាងលើ
១/លោកស៊ិនសារុន នាយករដ្ឋបាលស្រុក
២/លោកវរៈសេនីយ៏ត្រីឌិន ផារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ឥមានសន្តិសុខកងរាជអាវុធហត្ថខេត្ត
៣/លោកវរៈសេនីយ៏ត្រី ស៊ូ ប៊ុនរឿន
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ
៤/លោកចាន់ មុន្នីនាថ ប្រធានផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ
៥/លោក ហៃ សុផល មេឃុំនិទាន
៦/លោក នាក់ ម៉ាក់ មេភូមិពោធិត្បែង
វត្ថុតាងរឹបអូសរួមមានៈ
-ឈើចម្រុះចំនួន០៧ កំណាត់ស្មើ
២,៤០០ម៉ែត្រត្រីគុណ
-ម៉ាស៊ីនអារឈើផ្តេក ០១ គ្រឿង
-កង់យោង ០៣
-រណរយន្ត ០៧ ខ្សែរ
-ដែករ៉ៃ ០២ ដើម
-រទេះកង់កៅស៊ូ ០១ គ្រឿង
-បច្ចុប្បន្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅសាលាស្រុកបរសេដ្ឋ។
កម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែក ស្រុកបរសេដ្ឋ បានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។