ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ម៉ូតូពីគ្រឿងបុកគ្នាបណ្ដាលឲ្យក្មេងស្រីម្នាក់ (ស្លាប់) និងយុវជនម្នាក់រងរបួសធ្ងន់ នៅស្រុកសំរោងទង…!!!

ម៉ូតូពីគ្រឿងបុកគ្នាបណ្ដាលឲ្យក្មេងស្រីម្នាក់ (ស្លាប់) និងយុវជនម្នាក់រងរបួសធ្ងន់ នៅស្រុកសំរោងទង…!!!

កំពង់ស្ពឺៈ ក្មេងស្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ចំណែក​យុវជន ម្នាក់ រងរបួស​ធ្ងន់ បន្ទាប់ពី​ម៉ូត បុក​ជាមួយ​ម៉ូតូ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៦-៣៧ ត្រង់ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៤​និង​១៥​នាទី រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ ក្មេងស្រី​រងគ្រោះ មានឈ្មោះ ឡេង រចនា អាយុ ១៤ ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1H 5488 (​ម្នាក់ឯង​) បាន​បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច មកដល់​ចំណុចកើតហេតុ ខាងលើ ក៏​ប៉ះគ្នា​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1Q- 5773 បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ ស៊ឹម ភ័​ក្ដ្រា អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បណ្តាល​ឲ្យ​ក្មេងស្រី​រងគ្រោះ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។ ចំណែក​យុវជន​ម្នាក់​នោះ បាន​រងរបួស​ធ្ងន់​។​

​ប្រភព​បាន​បន្តទៀតថាៈ ក្រោយ​កើតហេតុ មន្ត្រីនគរបាល​ជំនាញ បាន​ហៅ​រថយន្ត​ដឹក​អ្នក​រង របួសធ្ងន់ យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​។ សព​ក្មេងស្រី បានប្រគល់ ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វត្ថុតាង​ទាំងពីរ​គ្រឿង រក្សាទុក​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រពាំង​គង រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!