ខេត្តកំពង់ធំ÷ ប្រភពប្រជាពលរដ្ន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើ ក៏ដូចជាក្រុមអ្នកសារព័ត៌មានយើងបានឲ្យដឹងថា បច្ចុប្បន្នសកម្មភាព កាប់បំផ្លាញព្រៃឈើចម្រុះធ្វើជាអូស រាប់រយរាប់ពាន់ម៉ែត្រគីប ត្រូវបានមេឈ្មួញកាប់បំផ្លាញយកមកធ្វើអូសម៉ែត្រដឹកចេញមកលក់នៅតាមខេត្តក្រុងផ្សេងៗ ទីតាំងដែលកាប់បំផ្លាញធនធានធម្មជាតិចម្រុះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មហាជនបានដាក់ការសង្ស័យថា លោក សៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធ បានជាថៅកែអុសដែលមានឈ្មោះគាត់ សុខា ហៅថា លាក់ខ្លួនពួនអាត្មានៅក្នុងស្រុកសណ្ដាន់ដើម្បីបំផ្លាញនូវធនធានធម្មជាតិចម្រុះនោះរាប់ឆ្នាំមកហើយ រឿងអីជំនាញមិនស្គាល់ ហើយបើថាគ្មានការទំនាក់ទំនងឬឃុបឃិតគ្នាជាប្រព័ន្ធទេនោះ ច្បាស់ណាស់ឡានដឹកអុសរបស់លោកថៅកែរូបនេះមិនអាចវិលកង់ចេញពីព្រៃមិនរួចទេ ។
ករណីទីតាំងដែលកាប់បំផ្លាញនូវធនធានសម្បត្តិធម្មជាតិចម្រុះយកមកធ្វើជាអុសម៉ែត្រនេះ អ្នកសារព័ត៌មានយើងបានឃើញច្បាស់និងបានតេទូរស័ព្ទទៅគ្រប់ជំនាញរដ្ឋបាលព្រៃឈើពីរដងរួចមកហើយ លើកទីមួយអោយគោយន្តកន្ត្រៃដឹកអុសចេញពីទីតាំងនោះទៅលាក់ទុកក្នុងព្រៃអស់ហើយបានជំនាញទៅដល់។
លើកទី២ថ្ងៃទី០១.ឧសភា.ឆ្នាំ២០២២.អ្នកសារព័ត៌មានយើងបានរងចាំមើលថាតើជំនាញទៅឬមិនទៅ អត់ឃើញទៅទេ ពាក្យចាស់លោកពោលថាក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ បើក្របីដើរចេញបងដេញឲ្យស្រីមើល។
ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សុខុន ជាប្រធាន តែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕