ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ហ៊ុន ម៉ាណែត៖ សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ

លោក ហ៊ុន ម៉ាណែត៖ សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ

 

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖

ទី១៖ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។
ទី២៖ អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មានពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះទាន់ពេលវេលាផងដែរ។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះផ្សព្វផ្សាយការពិត។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះ។

ទី៣៖ អ្នកសារព័ត៌មានគឺជាអ្នកអប់រំ តាមរយៈការស្រាវជ្រាវការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីឱ្យមហាជនបានដឹង ដើម្បីរាជរដ្ឋាភិបាលបានដឹង។
ទី៤៖ អ្នកសារព័ត៌មានជាអ្នកតាមដាន និងត្រួតពិនិត្យ នូវព្រឹត្តិការណ៍ណាមួយ ហើយធ្វើឲ្យមានតុល្យភាព តម្លាភាព។ អ្នកសារព័ត៌មាន ជាអ្នកតម្រង់ ឬកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ។ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។

ទី៥៖ អ្នកសារព័ត៌មានគឺជាអ្នកចូលរួមក្នុងការកែលម្អ។ លោកបានអះអាងថា កន្លងទៅនៅពេលដែលវិស័យសារព័ត៌មានមិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះ នៅពេលដែលកន្លែងណាមួយធ្វើខុស គាត់បានលាក់បាំងជិតឈឹង ប៉ុន្តែពេលនេះបើមានរឿងបែបនោះ គឺអាចនឹងត្រូវបើកកកាយ។ លោកហ៊ុន ម៉ាណែត បានបន្តថា សម្រាប់វិស័យកងទ័ពវិញ ព័ត៌មានគឺជាអាវុធ ជាមធ្យោបាយក្នុងការយកឈ្នះលើសមរភូមិ។ យើងប្រមូលយកព័ត៌មានពីភាគីម្ខាងទៀត ហើយវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយក៏ធ្វើផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានក៏អាចប្រៀបដូចជាអាវុធមុខពីរ។

លោកបន្តថា ព័ត៌មាននៅក្នុងសមរភូមិប្រៀបដូចជាអាវុធដូច្នោះដែរ អាវុធនៅក្នុងសមរភូមិអាចសម្លាប់មនុស្សនៅក្នុងសមរភូមិនោះ។ ចំណែកព័ត៌មានមិនពិតនៅក្នុងសង្គមក៏អាចធ្វើឲ្យអន្តរាយដល់សង្គមជាតិដែរ ប៉ុន្តែបើព័ត៌មានពិត គ្រប់ជ្រុងជ្រោយ លឿនពេលគឺប្រៀបដូចជាថ្នាំដ៏ល្អបំផុតសម្រាប់ សង្គមជាតិរបស់យើងទៅវិញ។

កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការមានអំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ឲ្យច្បាស់ «អំណាចកុំឱ្យគេខ្លាច តែអំណាចអោយគេគោរព ទើបមាននិរន្តរភាព»។ បើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់។ ជាអ្នកដែលទៅយកព័ត៌មានហើយ ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋបានដឹង ដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហា។

ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា តម្លៃសារព័ត៌មានគ្មាននរណាអាចជួយការពារបានក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ។ ការមានចែងនៅក្នុងច្បាប់គឺជារឿងមួយ ប៉ុន្តែប្រតិបត្តិប្រកបដោយមនសិកា និងវិជ្ជាជីវៈទើបជារឿងសំខាន់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!