ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​

​ក្នុងជំនួប​នោះ ឯកឧត្តម Michael Michalak បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជួយ​គាំទ្រ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ហើយ​បាន​សម្តែង​នូវ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

​ឯកឧត្តម Michael Michalak បាន​បន្ថែមថា ភាព​ដឹកនាំ​របស់​សម្ដេច​តេជោ បាន​ដើរតួនាទី​បាន​យ៉ាង​ល្អ​សម្រាប់​តំបន់ ជាពិសេស​សម្រាប់​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។​ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ និង​នាំទៅដល់​ការបើក​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​អនុញ្ញាត​ឲ្យមាន​ជំនួប​ដោយផ្ទាល់​នាថ្ងៃនេះ​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Michael Michalak បាន​ដឹកនាំ​
​ក្រុមហ៊ុន​ចំនួន​១៣ ហើយ​បាន​បែងចែក​ចេញ​ជា​០៣​ក្រុម និង​បាន​លើក​មក​ពិភាក្សា​លើ​បញ្ហា​ថាមពល ការបង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​ខេត្ត​ពោធិ៍សាត់ ការជំរុញ​សេដ្ឋកិច្ច ឌីជីថល និង​វិស័យ​សុខាភិបាល​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​-១៩ John son &John son និង Pfizer ដល់​កម្ពុជា ហើយ​បាន​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល នូវ​ស្ថានភាព​ថាមពល​របស់​កម្ពុជា ដែល​ក្នុងនោះ​កម្ពុជា​កំពុងតែ​ប្រើប្រាស់​អគ្គិសនី ផលិត​ដោយ​វា​រី​អគ្គិសនី សរុប​ទាំងអស់​មាន ៦៤,៣៩% អំពី​សូ​ឡា​៤.១% និង​ជីវឧស្ម័ន​ចំនួន ០,២៨%​។

​ក្នុងឱកាស​នោះ​ផងដែរ សម្ដេច​តេជោ​លោក​បាន​សំដែង​នូវ​ការស្វាគមន៍ ចំពោះ​ការដំឡើង​រោងចក្រ ដំឡើងរថយន្ត​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​បន្ត​វិនិយោគ និង​ស្វែងរក​សក្តានុពល​ផ្សេងៗ​ទៀត ដើម្បី​វិនិយោគ​នៅ​កម្ពុជា​នា​ពេលខាងមុខ​៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!