ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ផុន ដារ៉ា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ បានយកតួរនាទីមកកាងបទល្មើស នឹង កំរាមកំហែងបំបាក់ស្មារតីមកលើអ្នកសាព័ត៏មានដើម្បីដោះលែងគ្រឿងចក្រឈួសឆាយដីក្នុងតំបន់ការពាររបស់រដ្ឋ…!!

លោក ផុន ដារ៉ា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ បានយកតួរនាទីមកកាងបទល្មើស នឹង កំរាមកំហែងបំបាក់ស្មារតីមកលើអ្នកសាព័ត៏មានដើម្បីដោះលែងគ្រឿងចក្រឈួសឆាយដីក្នុងតំបន់ការពាររបស់រដ្ឋ…!!

ខេត្តព្រះវិហារ÷ អ្នកសាព័ត៏មានចំនួន៣នាក់មកពីអង្គភាពផ្សេងៗគ្នាប្រចាំខេត្តព្រះវិហារ ស្នើសុំកិច្ចអន្តរាគមន៏ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នឹងតំណាងអយ្យការសាលាដំបូងខេត្តមេត្តាជួយសេុីបអង្កេតលើលោក ផុន ដារ៉ានាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រើប្រាស់តួរនាទីរបស់ខ្លួនមករំលោភសិទ្ធិបំបាក់ស្មារតីក្រុមអ្នកសាព័ត៏មានក្នុងចេតនាដោះលែងត្រាក់ទ័រឈួសឆាយដីក្នុងតំបន់អភិរក្សព្រៃព្រះរកាដែលជាដីការពារដោយព្រះរាជក្រឹត្ស។

ជាការពិតណាស់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង៨.៣៥នាទីព្រឹកក្រោយទទួលបានប្រភពរាយការពីប្រជាពលរដ្ឋដែលពួកគាត់មិនមានជាប់ពាក់ពន្វ័នឹងការឈួសឆាយដីព្រៃក្នុងតំបន់ការពារខាងលើពួកគាត់បានរាយការមកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្វ័ទូរសព្វ័ក្រោយទទួលបានសេចក្តីរាយការហើយនោះក្រុមអ្នកសាព័ត៏មានយើងចំនួន៣នាក់មកពីអង្គភាពផ្សេងៗគ្នាបានចុះទៅដល់គោលដៅនឹងទីតាំងដីព្រៃតាមប្រភពព័ត៏មានដែលពួកគេទទួលបានពីប្រជាពលរដ្ឋនៅវេលាម៉ោងប្រមាណ១.នឹង៤៥នាទីក្នុងគោលបំណងចុះថតផ្តិតយកសកម្មភាពគ្រឿងចក្រក្រុមឈ្មួញដែលបានធ្វើសកម្មឈួសឆាយដីព្រៃក្នុងតំបន់អភិរក្សព្រៃព្រះរកាដែលជាតំបន់ការពារដោយរដ្ឋដើម្បីយកសកម្មភាពនឹងរូបភាពមកចុះផ្សាយជូនថ្នាក់ដឹកនាំឲ្យលោកបានដឹងតែ
ប៉ុណ្ណោះហើយនៅមុនដែលក្រុមអ្នកសាព័ត៏មានបានចុះទៅដល់ទីតាំងដីព្រៃខាងលើក្រុមអ្នកសាព័ត៏មានយើងបានឃើញគ្រឿងចក្រប្រភេទត្រាក់ទ័រចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាពតែ១គ្រឿងនៅពេលដែលឃើញពួកយើងចុះទៅថតក៏បានបើករត់គេចចូលក្នុងព្រៃបាត់ហើយមួយគ្រឿងទៀតនៅពេលដែលឃើញក្រុមអ្នកសាព័ត៏មានម្ចាស់ត្រាក់ទ័រ
បានឈប់ក្នុងនាមអ្នកសាព័ត៏មានប្រកបដោយក្រមសីលធម៏វិជ្ជាជីវះមុននិងធ្វើការចុះផ្សាយយើងតែងតែសួរនាំសំភាសម្ចាស់សាមីដែលពាក់ពន្វ័ឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីប្រមូលឯកសារយកមកធ្វើការចុះផ្សាយអោយមានភាពសុក្រឹត្យបុរសជាម្ចាស់ត្រាក់ទ័រខាងលើដោយដឹងពីកំហុសរបស់ខ្លួនមិនបានឆ្លើយនឹងសំនួររបស់អ្នកសាព័ត៏មានយើងទេដោយរូបគេបំង្វែសំនួរអ្នកសាពត័មានថា ចាំជួបប្រពន្វ័ខ្លួនសិនទើបដឹងថា ដីដែលខ្លួនកំពុងឈួសឆាយនោះមានច្បាប់ឬមិនមានច្បាប់ បុរសខាងលើអង្វរសុំកុំឲ្យអ្នកសាព័ត៏មានយើងរាយការទៅសមត្ថកិច្ចជំនាញអីរងចាំបន្តិចទៅប្រពន្វរបស់ខ្លួនចេញពីផ្ទះមកហើយតែមិនទាន់ដល់។

អ្វីដែលមិនគួរកើតឡើងក្រោយការរងចាំប្រពន្ធបុរសខាងលើយកឯកសារមកបែជាមានវត្តនាមលោក ផុន ដារានាយប៉ុស្តិរដ្ឋបាលឃុំពោធិ៍ នឹងបក្សពួក១ចំនួនទៀតរួមនិងលោក ហម បាន មេឃុំពោធិ៍ផងនោះបានចុះទៅដល់ទីតាំងដីព្រៃខាងលើហើយអ្វីដែលក្រុមអ្នកសាព័ត៏មានមានការសោកស្តាយនូវរាល់ទង្វើររបស់លោក ផុន ដារា ដែលមានតួរនាទីមន្ត្រីនគរបាលយុត្តិធម៏ហើយមានតួរនាទីជាមេប៉ុស្តិឃុំពោធិ៍ មិនបានយកតួររបស់ខ្លួនសហការជាមួយក្រុមអ្នកសាព័ត៏មាន បែជាយកតួរនាទីច្រងែងច្រង៉ាងមកគំរាមគំហែងបំបិតសិទ្ធិសេរីភាពអ្នកសាព័ត៏មាន ហានស្រែកសំឡុតយកទូរសព្វ័លុបបំបិតភស្តុតាំងក្នុងចេតនាកាងបទល្មើសទាំងស្រុងមិនតែប៉ុណ្ណោះ ក្រោយកានាំខ្លួនក្រុមអ្នកសាព័ត៏មានទៅសួរនាំក្នុងប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួនហើយបែជាលោក ផុន ដារា ប៊ូចមាត់បកដៃឲ្យក្រុមប្រជាពលរដ្ឋទិញស្រា យកមកផឹកក្នុងប៉ុស្តរបស់ខ្លួនស្រវឹងបើកដៃឲ្យម្ចាស់ត្រាក់ទ័ររួមនឹងបក្សពួកជេរប្រមាថមកលើក្រុមអ្នកសាព័ត៏មានបង្កើតភាពអណាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលកំពុងអនុវត្តច្បាប់។

រាល់ទង្វើរដ៏ស្មោកគ្រោករបស់លោក ផុន ដារា នេះក្រុមអ្នកសាព័ត៏មានទទួចស្នើសុំដល់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នឹងតំណាងអយ្យការសាលាដំបូងខេត្តព្រះវិហារផងនោះសូមមេត្តាជួយស្រាវជ្រាវនឹងដាក់ការសេុីបអង្កេតបុគ្គលឈ្មោះ ផុន ដារ៉ា ដែលមានតួរនាទីជាមេប៉ុស្តឃុំពោធិ៍ ម្នាក់នេះផងទាន ថាតើនូវរាល់ទង្វើរបុគ្គលរូបនេះរៀបចំធ្វើទុកបុកម្និញមកលើក្រុមអ្នកសាព័ត៏មានក្នុងគោលបំណងបំបាក់ស្មារតីក្រុមអ្នកសាព៏ត័មានដើម្បីជាលេសដោះលែងគ្រឿងចក្រដើម្បីតែផលប្រយោជន៏បុគ្គលឬក៏បក្សពួករបស់ខ្លួន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬសេចក្តីថ្លៃថ្នូរបុគ្គលណាម្នាក់នោះឡើយក្រៅពីរការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាលនិងជាការសំណូមពរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីរបុគ្គលម្នាក់ឈ្មោះ ផុន ដារ៉ា ដែលមានតួរនាទីជាមេប៉ុស្តឃុំពោធិ៍ម្នាក់នេះផង និងមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដើម្បីឲ្យប្រជាពលរដ្ឋគោរពស្រលាញ់កុំឲ្យធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកដូច្នេះនោះទេ បើខុសត្រូវតែអនុវត្តទៅតាមច្បាប់។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!