ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

មេបញ្ជាការកងទ័ពជើងគោក៖ សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់

មេបញ្ជាការកងទ័ពជើងគោក៖ សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់

កំពង់ស្ពឺ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានតម្កល់នូវសុខទុក្ខរបស់យោធិន ក្រុមគ្រួសារ និងអតីតយុទ្ធជនខ្ពស់ជានិច្ច ហើយតែងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ពួកគាត់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ឯក បានអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់ដោយរាជរដ្ឋាភិបាល ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង, ឃុំអូរ និងឃុំដំបូករូង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាតំបន់អសន្តិសុខដោយសារគ្រាប់មីន និងការវាយឆ្មក់របស់កងទ័ពខ្មែរក្រហមក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០ មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូល គឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅច្រើនកុះករ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លី ក៏ដូចជាការទប់ស្កាត់ និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ, តម្លាភាព, សាមគ្គីភាព និងមនោសញ្ចេតនាយល់យោគអធ្យាស្រ័យ សំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គម និងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។

ឯកឧត្តមបានលើកឡើងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី និងតែងបានខិតខំជំរុញការអនុវត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅ និងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ ព្រមទាំងបានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។ គិតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥លានប័ណ្ណ ដោយក្នុងនេះមានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្តផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅជាប់រហូតមក ដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌ និងត្រឹមត្រូវលើវិស័យដីធ្លី ព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌ និងគុណធម៌ រួមមានការមិនយកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ «គោលនយោបាយចាស់ សកម្មភាពថ្មី» លើវិស័យដីធ្លី តាមរយៈបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២ មកម្ល៉េះ សំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជន ដែលបាននិងកំពុងរស់នៅ និងបង្កបង្កើនផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាមសម្តេចតេជោ ជាប្រធានអាស៊ាន២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋ អាមេរិក និងកាណាដារាប់ពាន់នាក់៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!