ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិមាកបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វណ្ណ កំពង់បើកសង្វៀនជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលឈ្មោះ វណ្ណ បើកសង្វៀនជល់មាន់ គឺនៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិមាកបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។ ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សៃវេនឈ្មោះលោក វណ្ណ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។ សូមលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបផងទាន។
នេះគ្រាន់តែជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិ ឃុំ ខាងលើ ដែលបានផ្ដល់ព័ត៌មាន(បឋម)ឲ្យខាងអង្គភាពយើងចុះផ្សាយដើម្បីជាដំណឹងជូនទៅដល់លោក ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាម ។
ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងចាត់កម្លាំងចុះបង្ក្រាបសៃវែនជល់មាម់និងអាប៉ោងដ៏ធំរបស់លោក វណ្ណ ខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕