ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

លោក ចាប សារ៉ន កំពុងដើគៀង គរ ប្រជាពលរដ្ឋឲ្យវេចបាយកញ្ចប់ ដៃកាន់រណាយន្ត បើកគោយន្តចូលទៅកាប់អាជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ហើយបានដឹកជញ្ជូនទៅដាក់ក្នុងក្រុមហ៑ុនមួយនៅ ខេត្ដព្រះវិហារវិហារ…!!!

លោក ចាប សារ៉ន កំពុងដើគៀង គរ ប្រជាពលរដ្ឋឲ្យវេចបាយកញ្ចប់ ដៃកាន់រណាយន្ត បើកគោយន្តចូលទៅកាប់អាជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ហើយបានដឹកជញ្ជូនទៅដាក់ក្នុងក្រុមហ៑ុនមួយនៅ ខេត្ដព្រះវិហារវិហារ…!!!

ខេត្ដព្រះវិហារ÷ សេចក្តីរាយការណ៍ពីពលរដ្ឋ​​និង​មន្រ្តីសង្គម​ស៊ីវិលបាន​ឲ្យដឹងថា សព្វថ្ងៃនេះ​ ឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងខាងដើគៀងគរប្រជាពលរដ្ឋឲ្យបើកគោយន្តចូលទៅកាប់ឈើនៅព្រៃឡង់ ត្រង់ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង ដែលស្ថិតនៅព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

សេចក្តីរាយការណ៍​បាន​បន្តថា ក្នុងមួយថ្ងៃៗលោក ចាប សារ៉ន បានដើកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី៣០ទៅ៤០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេ (ពោល)គឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះឡើយ។

បើតាមបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុនមួយនៅក្នុងខេត្តព្រះវិហារ ។ ដែលមានឈ្មោះលោក ចាប់ សារ៉ន ជាអ្នកឈរចាំប្រមូលទិញ ហើយឈើទាំងនោះត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្ត វ៉េអង ទៅលក់ចែកចាយតាមបណ្ដាខេត្តនានា និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ។

ជុំវិញករណីខាងលើនេះសារព័ត៌មាន យើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ ជាពិសេសគឺ លោក ចាប សារ៉ន។​​

នេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរ និងលោក សុង ចាន់សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាពិសេស លោកបានមើលពីរសកម្មភាពទង្វើក្រុមឈ្មួញដែលមានឈ្មោះលោក ចាប សារ៉ន ដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ចូលមកក្រុមហ៊ុន ។

ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ មិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!