ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជាល់មាន់ និង អាប៉ោង បៀរ ដោយខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តើលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។
បានជាបណ្ដែតបណ្ដោយអោយលោក វណ្ណ បង្កើតបទល្មើសបញ្ជាល់មាន់និង អាប៉ោង បៀរ ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រង!! បើតាមប្រភពបានបង្ហើបថា លោក វណ្ណ បានបង្កើតទីតាំងសៃវេនបញ្ជល់មាន់និងអាប៉ោង បៀរ ចំនួនពីរកន្លែង ទី១ នៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី២ នៅក្នុងចម្ការស្វាយចន្ទី ក្រោយវត្តភ្នំព្រះ ភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។
ជាក់ស្ដែងនៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក វណ្ណ កំពុងតែបើកឲ្យអ្នកញៀនល្បែងចូលទៅលេងជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅក្នុងចម្ការស្វាយចន្ទីក្រោយវត្តភ្នំព្រះ ភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្មានឃើញសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនចាប់ពី៥លានរៀល ដល់២០លានរៀលក៏មានដែរ ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។ ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សៃវេនឈ្មោះលោក វណ្ណ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។ សូមលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងរបស់លោក វណ្ណ ផងទាន។
នេះគ្រាន់តែជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិ ឃុំ ខាងលើ ដែលបានផ្ដល់ព័ត៌មានឲ្យខាងអង្គភាពយើងចុះផ្សាយដើម្បីជាដំណឹងក៏ដូចជាសេចក្តីរាយការណ៍ជូនដល់លោក ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាម ជ្រាបជាព័ត៌មាន។
ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងចាត់កម្លាំងចុះបង្ក្រាបសៃវែនជល់មាម់និងអាប៉ោងដ៏ធំរបស់លោក វណ្ណ ខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ ៕