កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា÷ អរគុណសន្តិភាព សន្តិភាពនេះ បានផ្ដល់ឱកាសឱ្យយើងគ្រប់គ្នា នូវឱកាសការរកស៊ីទទួលទាន និងស្វែងរកចំណេះវិជ្ជាដាក់ខ្លួនគ្រប់ៗគ្នា ទាំងនេះក៏បានដោយប្រទេសជាតិយើងមានសន្តិភាព។
កម្ពុជាប្រមាណជា ៥០០ ឆ្នាំកន្លងមកហើយ គេបានដោះដូររបបដោយយកខេត្តកំពង់ស្ពឺ ជាភូមិសាស្ត្រសម្រាប់ដោះដូររបបមេដឹកនាំ ដោយចុងអាវុធ សង្រ្គាមខ្មែរ និងខ្មែរ។ ហើយរត់ទៅពឹងបរទេស រហូតដល់កម្ពុជាស្ទើរបាត់ពីផែនទីពិភពលោក។ រាល់សកម្មភាពដោះដូររបប មិនត្រឹមត្រូវ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្គ្រាមអូសបន្លាយ មាន-ខ្មែរក្រហម -ខ្មែរស-ខ្មែរខៀវ-ខ្មែរស៊ីជម្ពូ ហើយពិសេសនៅរបបប៉ុលពត ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ពួកគេបានយកទីវត្តអារាម-មន្ទីរពេទ្យ-សាលារៀន និងកន្លែងសំខាន់ៗដទៃទៀត ជាកន្លែងធ្វើជី-កន្លែងឃុំឃាំងមនុស្ស-និងធ្វើជាកន្លែងទារុណកម្ម-គ្មានព្រះសង្ឃ-គ្មានសាលារៀន-គ្មានមន្ទីរពេទ្យ រស់នៅបែកបាក់ម្ដាយព្រាត់កូន ប្រពន្ធ ប្ដី សី។ កូនៗរបស់ខ្លួនធ្វើជាអ្នកស៊ើបការណ៍សម្រាប់អង្គការរបស់គេហើយវា បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ និងបញ្ញាវន្ត។ ហើយពួកគេបានបណ្ដុះគំនិតក្មេងៗថា ពួកបញ្ញវន្ត និងអ្នកចេះដឹងដទៃទៀត ជាសត្រូវរបស់ពួកគេ។
សង្គ្រាមកម្ពុជាបានអូសបន្លាយរហូតដល់ឆ្នាំ ១៩៩៨ ដើមឆ្នាំ ១៩៩៩ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានយកអាយុជីវិតទៅប្ដូរជាមួយនឹងសុខសន្តិភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សម្ដេច បានដាក់ចេញនូវគោលនយោបាយ ឈ្នះ!ឈ្នះ! ហើយកម្ពុជាបានក្លាយជាប្រទេសមានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រផងដែរ។
ក្នុងឱកាសបើកបវេសនកាលពុទ្ធិកឆ្នាំសិក្សា ២០២២-២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានបន្តទៀតថា÷ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត យើងមិនអាចកាត់ផ្ដាច់រវាងពុទ្ធចក្រ និងអាណាចក្របានឡើយ។ ទីអារាម គឺជាថ្នាលបណ្ដុះចំណេះដឹងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដល់សមណសិស្ស នឹងសិស្សដទៃទៀត មានចំណេះវិជ្ជា និងមានការយល់ដឹង ព្រមទាំងអប់រំដល់យុវជន ក្នុងសង្គមកម្ពុជា ក្លាយជាសមណសិស្សពូកែ និងថ្ងៃអនាគត ក្លាយជាអ្នកអប់រំផ្តល់ពុទ្ធឱវាទ និងបានក្លាយជាអ្នកដឹកនាំគេ ក្រោមប្រទេសជាតិ មានសុខសន្តិភាពផងដែរ។
(សុំក្រុមការងារបច្ចេកទេសចាក់សំឡេង ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង មានមតិផ្តាំផ្ញើដល់សាមណសិស្ស និងតាជីយាយជី គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនការសាមណសិស្សឆ្នាំសិក្សា ២០២២-២០២៣ ដូចតទៅ…………)
បើកបវសនកាលពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានប្រារព្ធធ្វើ នៅវត្តអង្គតាភេម ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នាថ្ងៃ អាទិត្យ ៧ រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ដោយមានសមណសិស្ស-សិស្ស ៤៥០ អង្គ-នាក់
-ព្រះឧទ្ទេសាចារ្យ ធម្មាចារ្យ ១៦ អង្គ-នាក់ -ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញស្រុក- ក្រុមប្រឹក្សាឃុំ/ប៉ុស្តិ៍ -លោកយាយជី លោកតាជី យ៉ាងច្រើនកុះករផងដែរ។