ថ្ងៃទី 21 ខែឧសភាឆ្នាំ 2022 ឯកឧត្តមលី សិន ព្រឹទ្ធាចារ្យទីប្រឹក្សាជាន់ខ្ពស់ព្រឹទ្ធសភា ជាសមាជិកគណបក្សប្រជាជនកម្ពុជានិងឯកឧត្តមហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាឃុំក្រាំងចេក សមាសភាពចូលរួមជិត 1000 នាក់
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមហ៊ុនម៉ានីបានមានមតិសំណេះសំណាលសួរសុខទុក្ខសមាជិកគណបក្សដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីទាំងអស់ដើម្បីជាការឆ្លើយតបនូវសំណូមពររាល់កង្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងរកដំណោះស្រាយ
បន្ទាប់មកឯកឧត្តមបានជម្រាបទៅដល់បងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមអញ្ជើញទៅបោះឆ្នោតថ្ងៃទី 5 ខែ 6 ឲ្យបានគ្រប់គ្នា
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯងកូនចៅបងប្អូនទាំងអស់គ្នាដើម្បីប្រទេសមានការអភិវឌ្ឍ និងថែរក្សាបាននៅអ្វីៗដែលជារបស់បងប្អូនមាន៕