កំពង់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងនូវការអរគុណដល់ សមាជិក សមាជិកា តំណាងគ្រួសារបក្សយ៉ាងច្រើនកុះករដែល បាន គាំទ្របក្ស ស្រឡាញ់គណបក្ស ប្រជាជននិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ។គណបក្សប្រជាជនបានរំដោះជាតិពីរបស់ប៉ុលពត,
ខិតខំកសាងកម្ពុជាពីបាតដៃទទេ ស្វែងរកសន្តិភាពហើយចាប់ផ្តើមកសាងប្រទេសរហូតដល់រីក ចម្រើនមកទល់ថ្ងៃនេះ គណបក្សប្រជាជនមិនមែនអ្នកសន្យាតែអ្នកធ្វើសមិទ្ធផលគឺឃើញនឹងភ្នែកពិតៗនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ជាពិសេសក្នុងបរិបទកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជាបានគិតគូនូវសុខមាលភាពប្រជាពលរដ្ឋបានស្វែងរកទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថែ្លងបែបនេះនាថៃ្ងទី២៣ ខែឧសភាឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារ ថ្នាក់ខេត្ត ស្រុកឃុំចុះជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៣ឃុំគឺឃុំត្រងិល,ឃុំពោធិ៍និង
ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវសុំអោយសមាជិកសមាជិកាតំណាងគ្រួសារគណបក្សប្រជាជនទាំងអស់នាំបង
ប្អូនកូនចៅដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ/សង្កាត់ នៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ អោយបានគ្រប់ៗគ្នាគឺបោះឆ្នោតគាំទ្រថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមូលដ្ឋានដើម្បីរក្សាបានសន្តិភាពនិងការអភិវឌ្ឍអោយប្រទេសជាតិនិងមូលដ្ឋានរបស់ខ្លួនកាត់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។