ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ពិធី​អភិសេក រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ​ ​ក្រោយពី​បាន​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម…

រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​ពិធី​អភិសេក រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ​ ​ក្រោយពី​បាន​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម÷ បន្ទាប់ពីបាន​យកមក​តម្កល់ទុក នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ស្ថិតក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម រួចរាល់​ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ នេះ រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​ពិធី​អភិសេក ទៅតាម​កិច្ចសាសនា ក្រោម​ការអញ្ជើញ​ចូលរួម ពី ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម និង​លោកជំទាវ ជា​ភរិយា អមដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន ក្នុង​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង មន្ត្រី​ពាក់ព័ន្ធ និង​តំណាង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ផងដែរ ។

សូម​រំលឹកថា រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ចាម ក្រោម​គំនិត​ផ្តួច​ផ្តើមកសាង របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ សប្បុរសជន​នានា ផងដែរ ។

តាម​ប្រសាសន៍ គូសបញ្ជាក់ របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ការកសាង​រូបសំណាក​បដិមា ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរាវ័ណ នេះ គឺ​ត្រូវបាន​សិក្សា​ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​រចនាបថ​ចម្លាក់​លោត នៃ​រចនាបថ​ខ្មែរ​បុរាណ និង​បានធ្វើការ​សំយោគ​រចនាបថ ៣ បញ្ចូល​គ្នា គឺ ៖ ទី​១.​បថ​បាពួន ។ ទី​២.​បថ​អង្គរ និង​ទី​៣.​បថ​បាយ័ន ។ ចំណែកឯ បដិមា​ព្រះឥន្ទ្រ គង់​លើ​ដំរី វិញ ត្រូវបាន​សិក្សា​ដោយ​កំណត់​ទម្រង់​ឥរិយាបថ «​សន្តិភាព​-​ឈ្នះ​ចម្បាំង​» តំណាង​ឲ្យ​សេចក្តី​ដឹងគុណ ចំពោះ «​សន្តិភាព​» ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង កំពុង​ទទួលបាន​សុខសន្តិភាព​ពេញបរិបូរណ៍ ដូច​ពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

គួរកត់សម្គាល់​ដែរ​ថា បន្ទាប់ពី​រូបសំណាក​ដ៏​ប្រណិត ខាងលើនេះ បានរៀបចំ​ពិធី​អភិសេក ទៅតាម​កិច្ចសាសនា រួចរាល់​នោះ ទីកន្លែង​នេះ នឹង​ប្រែក្លាយ​ទៅ​កន្លែង​ទីសក្ការៈ​បូជា របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ ដែល​បាន​មកលេង​កំសាន្ត នៅ​តំបន់​នេះ ។ មួយផ្នែក​ទៀត កន្លែង​នេះ ក៏​ទីកន្លែង​មួយ​ដ៏​សំខាន់ ផងដែរ សម្រាប់​ភ្ញៀវ​ទេសចរណ៍ បាន​ផ្ដិតរូប ទុកជា​អនុស្សាវរីយ៍ នាពេល​មកលេង ខេត្តកំពង់ចាម នោះ ។

សូមបញ្ជាក់​ផងដែរ​ថា ពិធី​ខាងលើ ក៏បាន​រៀបចំ​យ៉ាង​ឱ​ឡា​រឹក និង​អធិកអធម ទៅតាម​កិច្ច​សា​សា​នា ដោយបាន​និមន្ត​ព្រះសង្ឃ ចំនួន ៧​អង្គ ចំរើន​ព្រះ​បរិ​ត្រ ប្រោះ​ព្រហ្ម និង​អភិសេក តម្លើង​រិ​ទ្ធិ​រាសី​រូបសំណាក ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ ទទួលបាន​អំណាច​ចេស្ដារ ផ្ដល់នូវ​ពរ​សេចក្ដីសុខ សេចក្ដីចំរើន ដល់​ប្រជាពលរដ្ឋ នៅក្នុង​ទូទាំង​ខេត្ត រួមជាមួយ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​មកលេង​កំសាន្ត នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម ផងដែរ ។

ដោយឡែក ដើម្បី ឲ្យ​ភ្ញៀវ​មកលេង​កំសាន្ត​ហើយ បាន​ជ្រាប​អំពី​រៀង​រាវ នៃ​រូបសំណាក​នេះ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​រៀបចំ​សិលា​ចារិក អំពី​សាវតា​បដិមាករ នៅក្បែ​រូបសំណាក​ព្រះឥន្ទ្រ​គង់​លើ​ដំ​រីឯរ​វ័​ណ នោះ ផងដែរ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!