កំពង់ស្ពឺ÷ បើទោះបីប្អូនៗ ជាសិស្សានុសិស្សថ្នាក់ទី ១២ ប្រឡងជាប់យ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏នៅតែផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ឯកឧត្តមមានប្រសាសន៍ លើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ ជាទំពាំងស្នងឬស្សី និងជាសសរស្ដម្ភសម្រាប់អភិវឌ្ឍសង្គមជាតិនាយុគសម័យតេជោ សែន។ ខណៈពេលដែលឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី ៧៣ ទិវាកុមារអន្តរជាតិ ដោយមាន វត្តមានចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជា ៣០០នាក់។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ÷ ការប្រឡងជាប់និទ្ទេស A បានច្រើន វាផ្ដល់កិត្តិយសសម្រាប់ខ្លួនឯង សម្រាប់សង្គមគ្រួសារ និងនាំកិត្តិយសសម្រាប់ខេត្តកំពង់ស្ពឺទាំងមូល ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ផ្នែកសិក្សាអប់រំដល់មនុស្សជំនាន់ថ្មីបន្តទៀតផងដែរ។
គូរបញ្ជាក់ថា រដ្ឋបាលខេត្តបានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ១មិថុនា ២០២២ នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅបណ្ណាល័យខេត្តកំពង់ស្ពឺ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។