ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ចាប់បើកដំណើការឡើងវិញហើយល្បែងស៊ីសងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ជាប់នឹងប៉ុស្តិ៍រដ្ឋបាលប្អេរ ក្រោយពីសមត្ថកិច្ចបង្ក្រាបនិងណែនាំបញ្ឈប់បានតែមួយចម្អិនកំពឹសស្រាប់តែបើកលេងយ៉ាងរលូន…!!!

ចាប់បើកដំណើការឡើងវិញហើយល្បែងស៊ីសងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ជាប់នឹងប៉ុស្តិ៍រដ្ឋបាលប្អេរ ក្រោយពីសមត្ថកិច្ចបង្ក្រាបនិងណែនាំបញ្ឈប់បានតែមួយចម្អិនកំពឹសស្រាប់តែបើកលេងយ៉ាងរលូន…!!!

 

ខេត្តកំពង់ឆ្នាំង÷ បច្ចុប្បន្នល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដោយខុសច្បាប់របស់ឈ្មោះ ញ៉ាក់ ម៉ាកា ប្រចាំក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តើលោកអធិការក្រុងកំពង់ឆ្នាំងកំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។

បានជាបណ្ដែតបណ្ដោយអោយម្ចាស់ផ្ទះឈ្មោះ ញ៉ាក់ ម៉ាកា បង្កើតបទល្មើសល្បែងតាមអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រងស្ថិតនៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលប្អេរ ក្រុមកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ម្ចាស់ផ្ទះឈ្មោះ ញ៉ាក់ ម៉ាកា បើកបទល្មើសល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ថ្លើមធំមិនញញើតច្បាប់និងផ្គើនកិច្ចសន្យាក្នុងការឈប់ប្រព្រឹត្តបទល្មើសនិងបង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបន្តទៀត។តែភាពជាក់ស្ដែងតាំងពីម្ចាស់ផ្ទះឈ្មោះ ញ៉ាក់ ម៉ាកា ចូលខ្លួនទៅធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលប្អេរ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២មិនបានប៉ុន្មានថ្ងៃផងបើកលេងដដែលឬការធ្វើកិច្ចសន្យាកន្លងមកនេះគ្រាន់តែជាឈុតឆាកដឹកនាំសម្ដែងរបស់លោក អធិការក្រុងកំពង់ឆ្នាំង ជាអ្នករៀបចំដើម្បីកុហក់បោកប្រាស់ឆ្ពិនភ្នែកមហាជននិងថ្នាក់ដឹកនាំកំុអោយស្ដីបន្ទោសដល់ខ្លួន។

តើលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តនិងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោកបានជ្រាបដែរទេ.?ចំពោះទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ស្ថិតនៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលប្អេរ ខាងលើនេះ។

ក្រោយពីទទួលព័ត៌មាន អង្គភាពយើង បានរាយការណ៍​ជូនលោក បុិន គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ ចំពោះការលួចលេងដោយគ្មានខ្លាចញញើតសារជាថ្មីនេះលោកតបវិញថា លោកអរគុណចំពោះការរាយកាយការណ៍។​

លុះដល់ម៉ោង០៣:៣០ នាទីរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារ​ក៏បានរាយការបន្តរជូនលោកអធិការក្រុងកំពង់ឆ្នាំង ទាក់ទិនករណីខាងលើ លោកថាអរគុណចំពោះការរាយការណ៍ លោកនិងចាត់ចែងមន្ត្រីអោយចុះដល់ទីតាំងដើម្បីត្រួតពិនិត្យ។​

សូមអរគុណដល់លោក បុិន គឹមសាន នាយប៉ុស្តិ៍រដ្ឋបាលប្អេរនឹងលោកអធិការក្រុងកំពង់ឆ្នាំងដែលបានទទួលសេចក្តីរាយការណ៍ ហើយក្រុមអ្នកសារព័ត៌មានយើង ចាំមើល តើលោក បុិន គឹមសាន នាយប៉ុស្តិ៍រដ្ឋបាលប្អេរនិងលោកអធិការក្រុងកំពង់ឆ្នាំងនឹងមានចំណាត់ការចំពោះផ្លូវច្បាប់ទៅលើម្ចាស់ផ្ទះដែលប្រព្រឹត្តបទល្មើសនិងផ្គើនកិច្ចសន្យាមិនបញ្ឈប់បើកបនល្បែងស៊ីសងខុសច្បាប់មានទោសកម្រិតណាដែរ.?  បើយោងតាមច្បាប់ ស្ដីពីការបង្ក្រាប ល្បែង ស៊ីសង ដកស្រង់ ចេញពីព្រះរាជក្រម (នស/រកម/០១៩៦/២៨ )

ជំពូក 3 ទោសបញ្ញាត្តិ:
មាត្រា4 ៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 1 ម៉ឺនរៀលដល់ 5ម៉ឺនករៀលឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥ម៉ឺនរៀល ដល់ ៥០ម៉ឺនរៀល នឹងដាក់គុក ពីមួយខែ ដល់មួយឆ្នាំ។

មាត្រា 5 ៖ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 5លានរៀលដល់ 20លានរៀល នឹងដាក់គុក ពីមួយឆ្នាំ ដល់ 5ឆ្នាំ ចំពោះអ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។

មហាជនទន្ទឹងរង់ចាំមើលថា តើលោក បុិន គឹមសាន នាយប៉ុស្តិ៍រដ្ឋបាលប្អេរ នឹង លោកអធិការក្រុងកំពង់ឆ្នាំង មានចំណាត់ការផ្លូវច្បាប់ដែរឬទេ ?   ចំពោះម្ចាស់ផ្ទះឈ្មោះ ញ៉ាក់ ម៉ាកា ដែលកំពុងបើកល្បែងល្មើសច្បាប់ មិនគោរពតាមកិច្ចសន្យានោះ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!