ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នសៃវេនជល់មាន់ និង អាប៉ោង ដោយខុសច្បាប់របស់លោក ម៉ៅ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម តើលោក កែវ ស៊ាងហ៊ាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។
បានជាបណ្ដែតបណ្ដោយអោយលោក ម៉ៅ បង្កើតបទល្មើសជល់មាន់និង អាប៉ោង ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រង បើយើងក្រឡេកទៅមើលអ្នកញៀនល្បែងកំពុងតែប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះតើឯណាទៅ! គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរពាក់ពន្ធ័មួយចំនួនមិនគោរពតាម ។
ជាស្ដែងទីតាំង សង្វៀនមាន់ដុះស្លែដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងតែបើកលេងដោយរលូនដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយបើតាមប្រភពលើកឡើងបានឲ្យដឹងថា សង្វៀនមាន់ដុះស្លែមួយកន្លែងនោះដែលមានម្ចាស់សៃវេនឈ្មោះថាលោក ម៉ៅ និងបក្ខពួក ជាច្រើននាក់ទៀត ។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី២៨ខែឧសភាឆ្នាំ 2022 លោក ម៉ៅ និងបក្ខពួកបានរារាំងអាជ្ញាធរនិងសមត្ថកិច្ចនិងអ្នកកាសែតមិនឲ្យចូលកន្លែងសង្វៀនប្រជល់មាន់របស់ពួកគេឡើយដោយលើកឡើងថា ចូលធ្វើអីកុំឲ្យអ្នកលេងផ្អេីលខណៈពេលនោះលោក ស៊ូ លាងហាក់ មេឃុំថ្មពួននិងមន្ត្រីប៉ុស្ដិ៍ម្នាក់ក៏មិនហ៊ានក្អកជាមួយលោក ម៉ៅ ដែរ ហើយបានត្រឹមតែយកលេខទូរស័ព្ទរបស់លោក ម៉ៅ មកវិញតែប៉ុណ្ណោះដើម្បីទំនាក់ទំនងគ្នាដោយឡែកលោក សួង ស៊ុយ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលថ្មពូនលោកថាមិនទៅទេ រវល់ការពារបក្សហេតុផលទាំងនេះហេីយសបញ្ជាក់ឱ្យឃើញថាមន្ត្រីអាជ្ញាធរឃុំថ្មពូនពិតជាអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសយ៉ាងពិតប្រាកដ។
ចំណែកលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ លោកបានលើកឡើងថា គ្មានពេលទេជាប់រវល់លុះដល់ស្អែកអង្គភាពយើងក៏បានរាយការណ៍ទៅលោកម្ដងទៀតលោកបានលើកឡើងថា លោកមិនមានពេលទេ កំពុងតែដើររកសំឡេងឆ្នោតចាំឱ្យកម្លាំងស្រុកចុះទៅមើលចាប់តាំងពីម៉ោង 11 ថ្ងៃត្រង់រហូតដល់ម៉ោង 6:00 ល្ងាចពុំឃើញមានកម្លាំងណាម្នាក់ចុះមកទីតាំងលេងល្បែងនោះទេ។
ហើយក្រុមការងារក៏បានទំនាក់ទំនងទូរស័ព្ទសួរបន្ថែមទៅលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរតើហេតុអ្វីមិនឃើញកម្លាំងចុះមកលោកបានលើកឡើងថាអ្នកកាសែតទៅយកលុយគេហើយហេតុអ្វីទៅរករឿងទៀតទាំងនេះបញ្ជាក់ឱ្យឃើញថា លោកអធិការពិតជាមានការទំនាក់ទំនងជាមួយលោក ម៉ៅ អ្នកល្បែងយ៉ាងពិតប្រាកដដោយលែកលោក លី ប៊ុនអ៊នអភិបាលស្រុកក្រុមការងារបានបញ្ជូនសាររាយការណ៍តាមតេឡេក្រាមលោកមិនឆ្លើយតបថែមទាំងប្ររឡុកចោលទៀតផង។
តើលោក ម៉ៅ ម្ចាស់សង្វៀនមានខ្នងបង្អែករឹងមាំរឺយ៉ាងណាសូម្បីតែលោកអភិបាលស្រុកនិងលោកអធិការស្រុកក៏មិនហ៊ានតើចាំមើលលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមលោកហ៊ានបង្រ្កាបដែរឬទេ៕