ព្រះវិហារ៖ នៅអាគារស្នាក់ការ គណះបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម សួន ខាំឡ អនុប្រធាន គណៈកម្មការ ថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជា នឹងជាប្រធាន ក្រុមការងារ ចុះជួយក្រុងព្រះវិហាររួមដំណើរជាមួយ ឯកឧត្តម ស៊ុន ចាន់ដារ៉ា ជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយ ក្រុងព្រះវិហារ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ព្រមទាំងសមាជិកបក្សជាច្រើនរយនាក់ បានចូលរួមដង្ហែក្បួន នៃការបិទបញ្ចប់ យុទ្ធនាការឃោសនា រកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់-អាណត្តទី ៥ នៅក្នុងក្រុងព្រះវិហារ ។
ថ្លែងក្នុងពិធីនៃការ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ឯកឧត្ដម សួន ខាំឡ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុងព្រះវិហារឯកឧត្តមបានមាន ប្រសាសន៍ ថ្លែងអំណអរគុណ ចំពោះការគាំទ្រ គណះបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំយកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្ដម បានបន្តរទៀតថា បច្ចុប្បន្ននេះបើគ្មានគណះបក្សប្រជាជនកម្ពុជា ទេក៏គ្មានការអភិវឌ្ឍសង្គមជាតិមកដល់ពេលសព្វថ្ងៃនេះដែរ។ ដូច្នេះមិនត្រូវបំភ្លេចនូវភ្លេចគុណបំណាច់ ដែលថ្នាក់ដឹកនាំ របស់គណះបក្សប្រជាជនកម្ពុជា បានធ្វើការលះបង់តស៊ូ ស្វែងរក សុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិរីកចម្រើនដូចសព្វថ្ងៃនេះ។
នាឱកាសនោះផងដែរ លោកជំទាវ ប៉ាងរ៉ាវី អភិបាលរងខេត្តព្រះវិហារ ជាអនុ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងព្រះវិហារ ក៍មានប្រសាសន៍សំណេះ សំណាល ហើយផ្តាំផ្ញើទៅដល់ សមាជិក-សមាជិកាគណះបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទាំងអស់ ចាំបាច់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ខណះពេលដែលឆាប់ៗខាងមុខនេះ ដំណើរការនៃការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនា ខិតជិតមកដល់ណាស់ទៅហើយ។ ជាពិសេសទៀត ត្រូវពិនិត្យមើលអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ ដើម្បីបម្រើឲ្យការបោះឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យខកខានទៅបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការបោះឆ្នោត ។
ជាចុងក្រោយនោះដែរលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ជាប្រធានក្រុមការងារគណះបក្សប្រជាជនកម្ពុជាចុះជួយក្រុងព្រះវិហារ ក៍បានធ្វើការអំពាវនាវទៅដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារទាំងអស់ សូមបន្តធ្វើការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់-អាណត្តិទី ៥នេះ ដែលមកពីគណបក្សប្រជាជនកម្ពុជា ឲ្យជាប់ឆ្នោត បន្តរទៅមុខទៀត គឺមិនខកបំណងនោះឡើយ សម្រាប់ការ អភិវឌ្ឍមូលដ្ឋានជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា៖ យុទ្ធនាការនៃការ ឃោសនារកសំលេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅទូទាំងប្រទេស គឺត្រូវបានបិទបញ្ចប់ យុទ្ធនាការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅ រយះពេល២ថ្ងៃខាងមុខនេះ ៕