ទាន់ហេតុការណ៍
២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់

សេចក្តីថ្លែងការណ៏ របស់សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធាន បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា…

សេចក្តីថ្លែងការណ៏ របស់សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធាន បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ÷ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា បានសង្កេតឃើញថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងបរិយាកាសនយោបាយប្រកបដោយអព្យាក្រឹត សេរី និងយុត្តិធម៌ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស បានអនុវត្តនូវសិទ្ធិ និងបំពេញកាតព្វកិច្ច របស់ខ្លួនជាម្ចាស់ប្រទេសជាតិ តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសតំណាង ដែលខ្លួនពេញចិត្តឲ្យដឹកនាំឃុំ-សង្កាត់សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព និងកសាងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយនឹងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទៅមុខទៀត។

នៅក្នុងឱកាសនេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមទទួលស្គាល់ និងស្ងើចសរសើរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កា់ត់ អាណត្តិទី៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ជោគជ័យនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន។

ក្នុងដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដ៏មានសារៈសំខាន់ ប្រកបដោយសេរី និងយុត្តិធម៌ នៃដំណើរការប្រជាធិបតេយ្យមូលដ្ឋាន។

យោងតាមរតបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិប្រាំពីរម៉ឺនប្រាំពាន់នាក់ អ្នកសង្កេតការណ៍អន្តរជាតិមកដល់ពេលនេះមានចំនួន១១០នាក់ ដែលមកពី២០ អង្គការអន្តរជាតិ និងអន្តរជាតិ ហើយមានភ្ញៀវពិសេស២៣នាក់ មកពីបីប្រទេស មកពីស្ថានទូតជប៉ុន អូស្រ្តាលី​ និង​ស្ថានទូតរុស្ស៉ី។

ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបមានចំនួន៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន២៦,១៥៥នាក់៕

របាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសរុប៩.២០៥.៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ មានសរុប១១.៦២២នាក់ ក្នុងចំណោមចំនួន១.៦៥២ឃុំសង្កាត់។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមមានដូចជា គណបក្សប្រជាជនកម្ពុជា,គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

សមាគមសារព័ត៌មានអេឡិចត្រូនិច សូមសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាជនកមពុជា នៅគ្រប់ឃុំ-សង្កាត់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងជ្រើសរើសមេដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដែលអាចបម្រើខ្លួន ព្រមទាំងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!