ខេត្តឧត្ដរមានជ័យ÷ បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតែបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ នៅហាងកាហ្វេមួយកន្លែងក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កំពុងតែបើកដំណើរការលែងយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះអាចជាឆ្នាំងបាយរបស់លោកវរសេនីយ៍ឯក អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទហើយមើលទៅ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ ហាក់បីដូចជាប្រទេសគ្មានច្បាប់ ។ និងមិនមានអាជ្ញាធរឬសមត្ថកិច្ច ធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ ? ប្រហែលជាលោកវរសេនីយ៍ឯក អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយមើលទៅ ។ បានជាបណ្ដែតបណ្ដោយឱ្យក្រុមញៀនល្បែងលេងបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងល្បែងសុីសងខាងលើនេះបើកលេងជារៀងរាល់ថ្ងៃពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបម្ដងណាឡើយពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្ដិសុខដូចជាចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។
ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មានវិធានការទប់ស្កាត់ល្បែងស៊ីសងខាងលើនេះផង។
អង្គភាពសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធនិងសាមីខ្លួនជានិច្ចរៀងរាល់ម៉ោងធ្វើការ សូមអរគុណ ៕