ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

សេចក្តីថ្លែងការណ៏ របស់សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោកប្រធាន ហោ គន្ធា ជាប្រធាន បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា…

សេចក្តីថ្លែងការណ៏ របស់សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោកប្រធាន ហោ គន្ធា ជាប្រធាន បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ÷ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានដំណើរការយ៉ាងរលូនប្រកបទៅដោយ អព្យាក្រឹត សិរី យុត្តិធម៌ គ្មានអំពើហិង្សា និង គ្មានការតវ៉ាអ្វីឡើយ។

ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧.៩៤ ភាគរយ នៅទូទាំងប្រទេស(របាយការណ៍ គ.ជ.ប)បានប្រើសិទ្ធជាប្រជាពលរដ្ឋស្របច្បាប់ អនុវត្តនូវសិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនជាម្ចាស់ប្រទេសជាតិ អញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកោះករ នៅតាមកាយាល័យបោះឆ្នោតនៃ ឃុំ/សង្កាត់នីមួយៗ ចាប់តាំងពីម៉ោង៧.០០នាទីព្រឹក ដល់ម៉ោង១៥.០០នាទីរសៀល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្តឲ្យដឹកនាំ ឃុំ/សង្កាត់ សម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀតពីរឆ្នាំ២០២២ដល់ឆ្នាំ២០២៧។

ការបោះឆ្នោតជ្រើសរើស ក្រុម/ប្រឹក្សា/ឃុំ/សង្កាត់ នាអាណត្តិទី៥នេះ ធ្វើឡើងក្រោមរូបភាពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាមូលដ្ឋាន និងមានការចូលរួមប្រកួតប្រជែងពីបណ្ដាលគណបក្សនយោបាយចំនួនសរុប ១៧ គណបក្សនយោបាយ សម្រាប់ ឃុំ/សង្កាត់ សរុបចំនួន ១៦៥៥២ ឃុំ/សង្កាត់ នៅទូទាំងប្រទេស។

សូនបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ (គ.ជ.ប)បានបង្ហាញពីភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស កុំប្រឹក្សាឃុំ/សង្កាត់/អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបមានចំនួន ៨៨.០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦.១៥៥នាក់ ហើយអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ១១០នាក់ ដែលមកពី ២០អង្គការ អន្តរជាតិ នឹងមានភ្ញៀវពិសេស ២៣ នាក់ មកពីបីប្រទេស ដូចជាស្ថានទូតជប៉ុន សណ្ថានទូតអូស្ត្រាលី និងសន្ថានទូតរុស្ស៊ី។

ស្ថិតក្នុងបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ នាអាណត្តិទី៥ ឆ្នាំ២០២២នេះ សមាគមន៍អភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សុំចូលរួមទទួលស្គាល់នូវលទ្ធផលឆ្នោតទាំងស្រុង និងសូមស្ងើចសរសើរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/ឃុំ/សង្កាត់ អាណត្ដិទី ៥ ដែលរៀបចំដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)។

ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺពិតជាត្រឹមត្រូវ ដែលបានផ្ដល់ផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជន និងប្រកបដោយមោទនភាព។

រាជធានីភ្នំពេញ ថ្ងៃអង្គារ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាលោកប្រធានសមាគមន៍ ហោ គន្ធា ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!