ត្តកណ្ដាល ៖ ទោះបីកន្លងមកមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនធ្វើការចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងមាន់ជល់អនឡាញនៅក្នុងស្រុកស្អាងក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក រស់ ចន្តា អធិការស្រុក ហេតុអ្វីមិនបង្ក្រាប.? ប្រហែលលោកទុកដើម្បី….. បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ កំពុងតែរីកដូចផ្សិត នៅស្រុកស្អាង ចំណែកលោក រស់ ចន្តា អធិការស្រុកស្អាងបានរក្សាភាពស្ងៀមស្ងាត់ (គេដាក់ការសង្ស័យថាប្រហែលជាឆ្នាំងបាយរបស់លោកហើយ)
ជាក់ស្ដែង ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់ត្រើយខាងកើតមានដូចជា ១.ឃុំស្វាយប្រទាល ២.ឃុំត្រើយស្លា ៣.ឃុំតាលុន ឃុំទាំងបីនេះពោរពេញទៅដោយល្បែងអនឡាញ និងនៅត្រើយខាងលិច ១.ឃុំព្រែកគយ នៅជិតរបង វត្តធនមន្ត ២.ឃុំទឹកវិល ខាងជើងស្ពានលេខ ១៨ ផ្លូវជាតិលេខ ២១ ស្រុកស្អាង ខេត្តកណ្ដាល
កំពុងតែបើកដំណើរការលែងយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះអាចជាឆ្នាំងបាយរបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងហើយ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា? បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។
គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាប ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ប្រភពបានលើកឡើងថា?កន្លងមកធ្លាប់បានរាយការណ៌ជូនអាជ្ញាធរឬសមត្ថកិច្ចដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។សូម លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង មេត្តាចុះបង្ក្រាបកន្លែងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន។
ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សូមមេត្តាចាប់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសង មាន់ជល់ អនឡាញខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ /សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ផ្ទុយទៅវិញលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង មិនបានគោរពនូវអនុសាសន៍នឹងមិនបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងជល់មាន់អនឡាញកំពុងបើកលេងនៅចំណុចទីតាំងដែលរៀបរាប់ខាងលើនៅក្នុងដែនសមត្ថកិច្ចបស់ខ្លួនគ្រប់គ្រងនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីសាម៉ីខ្លួននឹងមន្ត្រីពាក់ព័ន្ធជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕