នៅរសៀលថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំ «ថ្នាក់ដឹកនាំ» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន បរិស្ថាន នាយកដ្ឋានជំនាញ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹង កិច្ចការបរិស្ថាន និង ធនធានធម្មជាតិ កិច្ចការរួមរបស់ក្រសួងបរិស្ថាន ការប្រគល់ និង បែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំទីប្រឹក្សា និង ជំនួយការអមក្រសួងបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធិភាពការងារ ការបង្កើតក្រុមការងារ ត្រួតពិនិត្យ និង ធ្វើអធិការកិច្ចនៃការ បំពុលបរិស្ថាន និង តាមដាន ការអនុវត្ត ផែនការ គ្រប់គ្រងបរិស្ថាន និង កិច្ចសន្យាការពារបរិស្ថាន និងការ ត្រៀមរៀបចំសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២២ និ ងទិសដៅការងារ ឆ្នាំ២០២៣៕