ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យប្រពន្ធ័ផ្សព្វផ្សាយចូលរួមថតផ្សាយពីដំណើរការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យប្រពន្ធ័ផ្សព្វផ្សាយចូលរួមថតផ្សាយពីដំណើរការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ

កឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំឱ្យប្រពន្ធ័ផ្សព្វផ្សាយ ត្រូវចូលរួមថតផ្សាយពីដំណើរ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីគ្រប់ព្រឹត្តិការណ៍ប្រកួតដ៏សំខាន់នេះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំចែករំលែកបទពិសោធន៍ ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំខាងមុខ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរ សើរចំពោះលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញបច្ចេកទេស តាមបណ្តាអគ្គនា យកដ្ឋានក្រោមឱវាទក្រសួង ព័ត៌មាន ដែលបានធ្វើការសិក្សាដកបទពិសោធន៍ ពីដំណើរការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ នៅប្រទសវៀតណាម ដើម្បីជាទុន និងចំណេះដឹង ក្នុងការត្រៀមរៀបចំប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ជាមតិយោបល់ឱ្យប្រពន្ធ័ផ្សព្វផ្សាយ គឺធ្វើយ៉ាងណា ថតផ្សាយ រាល់គ្រប់វិញ្ញាសានៃការប្រកួតឱ្យបានទូលំទូលាយ ។ ទន្ទឹមគ្នានេះដែរ ប្រពន្ធ័ផ្សព្វផ្សាយ ក៏ត្រូវធ្វើការជូនដំណឹងជារៀង រាល់ព្រឹក មុនដំណើរការនៃការប្រកួតថា តើមានប្រភេទកីឡាអ្វីខ្លះ ដែលត្រូវប្រកួតនៅថ្ងៃនេះ ហើយផ្សាយតាមបណ្តាញប៉ុស្តិ៍ទូរទស្សន៍ណា ដើម្បីឱ្យសាធារណជន ងាយ ស្រួលតាមដាន ។

ឯកឧត្តមបន្ដថា អ្វីដែលសំខាន់នោះ គឺត្រូវមានកន្លែងស្តុកទុកឯកសារឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានថត រួចរាល់ គ្រប់ទិដ្ឋភាព នៃកីឡាគ្រប់ប្រភេទ ។ អ្វីដែលសំខាន់ផងនោះ គឺការពិនិត្យលទ្ធភាពក្នុងការជ្រើសរើសក្រុមស្ម័គ្រចិត្តថតរូប សម្រាប់ចូលរួមថតពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិ បាល ទទួលបន្ទុកជាអគ្គនា យក នៃអគ្គនាយកដ្ឋានព័ត៌ មាននិងសោតទស្សន៍ និងជាប្រធានគណៈកម្មការផ្សព្វ ផ្សាយ និងព័ត៌មាន បានធ្វើការបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន មានតួនាទីសំខាន់និងចាំបាច់នៅក្នុងការរៀបចំនូវបណ្ដាញផ្សព្វ ផ្សាយស៊ីហ្គេមឆ្នាំ២០២៣ នេះ។

«តាមធម្មតាទម្រង់នៃការងារនេះយើងច្បាស់ជាមានការសហការហើយ ដោយសារយើងត្រូវការលក្ខណៈបច្ចេកទេសផ្សេងៗ យើងរៀបចំជាលើកទីមួយផង។ អ៊ីចឹងកន្លងទៅយោងតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីលោកថា ឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់យើងទាំងអស់អាចសហការគ្នាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកីឡា ក្រោមពាក្យស្លោកដែលយើងលើកឡើងថា យើងរស់នៅក្នុងកីឡា, កីឡានិងសន្តិភាព, កម្ពុជាទទួលបាននូវទីក្រុងស្អាតសម្រាប់ទទួលកីឡាជាដើម។ អ៊ីចឹងយើងគិតថាកម្មវិធីនេះគឺសំខាន់ដែលយើងត្រូវការសហការហើយអាចប្ដូរឥរិយាបថប្រជាពលរដ្ឋរបស់យើង ដើម្បីទទួលភ្ញៀវដែល គេចូលមើលកីឡា ដែលជាទេសចរណ៍ដែលធំបំផុតនៅក្នុងឆ្នាំ២០២៣នេះ»។

ឯកឧត្តម ផុស សុវណ្ណ បានបន្ថែមថា ដោយសារតែក្រសួងព័ត៌មាន មានមន្ត្រីជំនាញតិច ដូចនេះក្រសួង ក៏បានស្នើសុំឱ្យមានការចូលរួមពីមហាជន ដែលស្ម័គ្រចិត្ត មានជំនាញអាចធ្វើជាអ្នកបំពេញការងារបន្ថែម ជាមួយមន្ត្រីរបស់យើង ដើម្បីឱ្យដំណើរការប្រកួតនេះ ឱ្យបានរលូន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!