ខេត្តតាកែវ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ មួយក្រុមមានទាំងឯកសណ្ឋាននិងស៊ីវិលមានគ្នាប្រហែលប្រមាណ ១០នាក់ បានធ្វេីសកម្មភាពចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ។
គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចទាំង នោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។
អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍យើងក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាព ស៊ីអិនធី ហតញូយ៍យើងអោយដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។
នៅវេលាម៉ោង 1:52 នាទីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2022 យោងតាមក្រុមការងារអង្គភាព សារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើង បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរសព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញថា ពិតជាមានករណីសមត្ថកិច្ចចុះទៅព័ទ្ធផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។
ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។
មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង?
អង្គភាពយើង កំពុងតែព្យាយាម ទំនាក់ ទំនងទៅស្ថាប័នតុលាការ ខេត្តតាកែវ ដើម្បីសួរព័ត៌មានលំអិតទាក់ទិននឹងរឿងនេះ?