នំពេញ៖ កាលពីថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២២ លោក ស វាសនា អគ្គនាយកក្រុម តូតាឈី ខេមបូឌា មានចិត្ដសប្បុរសចូលរួមឧបភម្ភគាំទ្របងប្អូនអ្នកសារព័ត៌មាន ជាសមាជិក សមាជិកាសមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា
តាមរយ:លោក ទុំ រតនា ចាងហ្វាងគេហទំព័រ សារព័ត៌មាន flash News បានឱ្យដឹងថា ៖ លោក ស វាសនាពិតជាចូលចិត្តស្រលាញ់នូវវិជ្ជាជីវ:សារព័ត៌មាន លោកបានឧបត្ថម្ភថវិកាចំនួន 350 $ ជូនដល់សមាគមអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាក្នុង”កម្មវិធីជួបជុំអាហារសាមគ្គីយុវជនសារព័ត៌មាននិងប្រគល់ពានរង្វាន់អ្នកការសែតឆ្នើមឆ្នាំ 2022″ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
លោក ស វាសនា បានឲ្យដឹងទៀតថា៖ដើម្បីចូលរួមលើកទឹកចិត្តនិងចូលរួមចំណែកអភិវឌ្ឍវិជ្ជាជីវ:នេះលោកបានធ្វើការបញ្ចុះតម្លៃចំពោះសមាជិកសមាគមដែលចង់ប្ដូរប្រេងម៉ាសុីនិងប្រេងប្រអប់លេខរថយន្តព្រមទាំំងម៉ូតូរបស់ខ្លួនចំនួន២៥%រយ:ពេល១ឆ្នាំនៅគ្រប់សាខា ប្រងម៉ាស៊ីន តូតាឈី ខេមបូឌាដោយគ្រាន់តែបង្ហាញកាតសមាជិកសមាគមជាការស្រេច។
ក្នុងឱកាសនោះ តាមលោក ហោ គន្ធាប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានថ្លែងអំណរគុណដល់លោកស វាសនាអគ្គនាយកតូតាឈី ខេមបូឌា ដែលមានទឹកចិត្តសប្បុរសធម៌ជួយឧបត្ថម្ភដល់សមាគមសម្រាប់ដំណើរការការងាររបស់សមាគមនិងដើម្បីលើកស្ទួយដល់ជីវៈសារព័ត៌មានអ្វីពិសេសបានឧបត្ថម្ភការប្ដូរប្រេងម៉ាសុីនិងប្រអប់លេខរយថន្តនិងម៉ូតូ ជូនពរដោយលោកអគ្គនាយកនិងសាការីទាំងអស់ជួបតែសេចក្តីសុខសេចក្តីចំរើនសុភមង្គលរកស៊ីទទួលទានមានបានជាពិសេសសូមអោយក្រុមហ៊ុនមានការរីកចម្រើនបន្តទៅមុខមានអតិថិជនច្រើនៗនិងសូមជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕