(ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)
ខេត្ដស្វាយរៀង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងក្រោយពីទទួលបានព័ត៌មានថាមានករណីល្បែងស៊ីសង តាមអនឡាញជល់មាន់តាម(កញ្ចក់ទូរទស្សន៍)ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១១២ នៅក្រុងស្វាយរៀង ភា្លមនោះ លោកអធិការបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះដល់ទីតាំងភ្លាម។
ជាលទ្ធផលសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងទាំងពីរខាងលើ និងធ្វើកិច្ចសន្យាអប់រំនឹងនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ គង់ ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះ វ៉ាន់ កង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មិនឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងហាងលក់កាហ្វេរបស់ខ្លួនបន្តទៀតឡើយ។
មហាជនសាទរទៅនឹងចំណាត់ការរបស់លោកកែន រិទ្ធីអធិការនគរបាលក្រុងស្វាយរៀងដែលមានចំណាត់ការទៅលើល្បែងស៊ីសងតាមអនឡាញជល់មាន់តាម(កញ្ចក់ទូរទស្សន៍) នៅក្រុងស្វាយរៀងនេះ សបញ្ជាក់ឱ្យឃើញថាលោកអធិការគិតគូរពីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕