(ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)
ខេត្តព្រៃវែង÷ បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្របែក បានបណ្ដែតបណ្ដោយអោយកាសស៊ីណូ ដែលគ្មានផ្លាក យីហោ មួយកន្លែង បើកដំណើរការឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងភ្លូកទឹកភ្លូកដីដោយមិនញញើតនឹងទោសទណ្ឌអ្វីបន្តិចសោះដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។
បើតាមប្រភពបានបង្ហើបឱ្យដឹងថា កាស៊ីណូ ស្វាយង៉ោនោះ មានល្បែងគ្រប់ប្រភេទដូចជា ឡុកឡាក់ បៀរ ជល់ម៉ាន់ និង អាប៉ោង ។ល។ ចាប់បើកលេងជាយូមកហើយ ដោយបើកឱ្យពលរដ្ឋខ្មែរដែលជាអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់រាល់ថ្ងៃយ៉ាងកក្រើកគ្មានខ្លាចក្រែងសមត្ថកិច្ចឡើយ។
ចំណែកអ្នកញៀនល្បែងជនជាតិវៀតណាមវិញ បានជិៈទូកឆ្លងមក ដីខ្មែរនៅត្រង់ចំនុចអូរឡ យ៉ាងគគ្រឹគគគ្រេង មានទាំង យួរកន្រ្តក់មាន់ ប្រសេកប្រសាច ។ ហើយអ្វីដែលរឹកតែហួសចិត្តនោះ គឺ៉អ្នកម៉ូតូឌុប ជាជនជាតិវៀតណាម រាប់សិបនាក់ និង ម៉ូតូរាប់សិបគ្រឿង មករងចាំដឹងពួកវៀតណាមដែលជិះទូកមកនោះ (មកខាងទឹកដីខ្មែរ) សំដៅទៅកាសស៊ីណូយ៉ាងរំភើយ ! ខណៈប៉ូលិសការពារវរៈព្រំដែនគោគ ៦០៧ ស្វាយអាង៉ោង មិនអើពើរឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខ និងការឆ្លងជំងឺកូវីដ19 ដោយអ្នកមកលេងល្បែងមានជនជាតិវៀតណាមមកលេងយ៉ាងច្រើនហើយនៅប្រទេសវៀតណាមនៅមានជំងឺកូវីដ19 ឆ្លងនៅឡើយ។
ប្រភពដដែលបានបន្តទៀតថា ថៅកែកាស៊ីណូស្វាយអាង៉ោងនេះមានឈ្មោះថា តាចូវ និងមានមេការឈ្មោះតី បើកកាស៊ីណូលេងល្បែងឱ្យទាំងខ្មែរនិងយួនចូលលេងល្បែងភ្នាល់ដាក់ លុយរាប់លានដោយគ្មានកោតញញើតសមត្ថកិច្ចបន្តិចសោះ។
ប្រភពបន្តទៀតថាកាស៊ីណូស្វាយអាង៉ោងសង់ជាប់ទំនប់ព្រំដែន ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក សង្ស័យគ្មានច្បាប់ដោយគ្មានស្លាកយីហោទេ។
ទាក់ទិនទៅនឹងកាសស៊ីណូស្វាយអាង៉ោ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនិងជនជាតិវៀតណាមឆ្លងដែនមកលេងល្បែងក្នុងការស៊ីណូ ខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនសុំការបកស្រាយពីលោកអធិការស្រុកកំពង់បែក តាមប្រព័ន្ធតេលេក្រាម លោកបានតបមកវិញថា បានឃើញអរគុណ សុំប្រាប់ទៅនគរបាលការពារព្រំដែន ជាដែនសមត្ថកិច្ចរបស់គាត់លោកប្អូន។
ចំពោះថៅកែកាស៊ីណូស្វាយអាង៉ោងឈ្មោះ ចូវ និងមេការឈ្មោះ តី ក៏មិនអាចសុំការបំភ្លឺបានទេដោយមិនមានលេខទូរសព្ទទំនាក់ទំនង។
មហាជនមានការហួសចិត្ត នឹង ប៉ូលិសការពារវរៈព្រំដែនគោគ ៦០៧ ស្វាយអាង៉ោង និង មន្រ្តីពាក់ព័ន្ធផ្សេងៗទៀត ដែលឈរជើងនៅតំបន់ស្វាយអាង៉ោង មិនគួរណាបណ្តោយអោយវៀតណាម ឆ្លងដែនមកដីខ្មែរលេងល្បែង ដោយសេរី ហើយគ្មានការត្រូតពិនិត្យបែបនេះសោះ ! សង្ស័យបានស៊ីសំនែនសែនព្រេនពីម្ចាស់កាសសុីណូនោះឆ្អែតអស់ហើយមើលទៅ ! បានជានាំគ្នាសំងំឈឹង ហើយ មិនខ្វល់ពីគោលនយោបាយ ភូមិ – ឃុំ មានសុវត្តិភាពទាំង ៧ចំណុច បន្តិចសោះឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើបានគោរពនិងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមមេត្តាចាត់កម្លាំងក្រោមឱវាទឱ្យចុះមកស៊ើបអង្កេតស្រាវជ្រាវតើកាសស៊ីណូស្វាយអាង៉ោ ខាងលើនេះតើពិតដូចប្រជាពលរដ្ឋបានលើកឡើងថាកំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងនិងដាក់ការសង្ស័យថា គ្មានច្បាប់អនុញ្ញាតពិតមែនដែរឬទេ? ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការ សូមអរគុណ ៕