ទាន់ហេតុការណ៍
រថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បង្កគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឱ្យស្លា.ប់មនុស្សបីនាក់ ក្នុងស្រុកក្រគរ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់....

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

(ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២)

ភ្នំពេញ៖​ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទិ២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ នៅស្នាក់ការកណ្តាលរបស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅក្នុងរាជធានីភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលរបស់សមាគម គឺមានរយៈពេញមួយថ្ងៃ ដោយផ្តោតសំខាន់លើរបៀបប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន សម្រាប់ចាងហ្វាង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកបទពិសោធការងារ និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់សិក្ខាកាម អំពីរបៀបសរសេរអត្ថបទដំណឹងក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ជាពិសេស គឺបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលកំពុងតែពេញនិយមនៅលើឆាកអន្តរជាតិ និងនៅកម្ពុជា។ ម្យ៉ាងវិញទៀត ឯកឧត្តម ក៏បានណែនាំឲ្យសិក្ខាកាមមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ពាក់ព័ន្ធនឹងការផ្សាយអត្ថបទដំណឹងរបស់អ្នកសារព័ត៌មាន នៅលើហ្វេសប៊ុកផងដែរ ព្រោះព្រះរាជាណាចក្រកម្ពុជាពុំទាន់មានច្បាប់ ស្តីពីការផ្សាយលើហ្វេសប៊ុក ហើយក្រសួងព័ត៌មានក៏បានផ្តល់អាជ្ញាប័ណ្ណដល់អ្នកប្រើហ្វេសប៊ុកឡើយ ទោះបីជាអ្នកសារព័ត៌មានក៏ដោយ។

ឯកឧត្តម ហួត ឃាងវេង បានមានប្រសាសន៍ដូច្នេះថា «ហ្វេសប៊ុកគ្រាន់តែជាទម្រង់ផ្សព្វផ្សាយទេ។ ក្រសួងព័ត៌មានមិនឲ្យអាជ្ញាប័ណ្ណទេ ដូច្នេះការផ្សាយលើហ្វេសប៊ុក គឺខុសហើយ… ការផ្សាយបែបនេះអាចជាការបរិហារកេរ្ត៍ជាសាធារណៈតាមហ្វេសប៊ុក ហើយមិនអាចកែតម្រូវវិញបានទេ តែបើផ្សាយតាមគេហទំព័រ អាចកែតម្រូវវិញបាន»។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ​ ឯកឧត្តមបានណែនាំឲ្យសិក្ខាកាមប្រឹងប្រែងរៀបសូត្រ ដើម្បីបង្កើតចំណេះដឹង ជាពិសេសត្រូវស្វែងយល់អំពីក្រមសីលធម៌ ច្បាប់ពាក់ព័ន្ធនានាផងដែរ។

ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដល់ចាងហ្វាងសារព័ត៌មាននេះដោយផ្តោតសំខាន់លើជំនាញប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន។

សូមរំឭកថា ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានរាប់ពាន់ នាល្ងាចថ្ងៃទី១៤ ខែមករា នៅសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចតេជោ ក៏បានផ្តល់មតិណែនាំដល់អ្នកសារព័ត៌មាន តាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត»។

ត្រង់ចំណុចនេះ ខ្ញុំបាទសូមលើកយកនូវប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែមានប្រសាសន៍ក្រើនរំឭកដល់អ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាលថា អ្នកសារព័ត៌មាន មិនគួរមានទោសរហូតជាប់ពន្ធនាគារ ដោយសារការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឡើយ ប៉ុន្តែបើមានទោសវិញ គឺត្រឹមតែផាកពិន័យជាទឹកប្រាក់ប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បែបនេះ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយយោងលើច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជាថា «មន្ត្រីស្ថាប័នមួយចំនួន ចំពោះសារព័ត៌មានបានផ្សាយប៉ះពាល់ដល់ខ្លួន គឺបានដាក់ពាក្យប្តឹងទៅតុលាការ ដោយមិនបានស្នើសុំឲ្យអង្គភាព ដែលបានផ្សាយនោះធ្វើការបកស្រាយបំភ្លឺឡើងវិញទេ គឺសំអាងក្រមព្រហ្មទណ្ឌបរិហាកេរ្តិ៍ ប៉ុន្តែច្បាប់នេះមិនអនុវត្តលើអ្នកសារព័ត៌មាននោះទេ។ ព្រោះក្រមព្រហ្មទណ្ឌនេះត្រូវបានច្បាប់ស្តីពីអ្នកសារព័ត៌មានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួចទៅហើយ»៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!