ទាន់ហេតុការណ៍
២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់

ឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ផុស សុវណ្ណ អញ្ជើញបិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

ឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ផុស សុវណ្ណ អញ្ជើញបិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ

(ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទិ២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ នៅស្នាក់ការកណ្តាលរបស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីបណ្តុះបណ្តាលរបស់សមាគម គឺមានរយៈពេញមួយថ្ងៃ ដោយផ្តោតសំខាន់លើរបៀបប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន សម្រាប់ចាងហ្វាង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីនេះ ឯកឧត្តមប្រតិភូ បានគាត់សម្គាល់ពីផលវិបាករបស់អ្នកសារព័ត៌មាន ក្នុងពេលបំពេញការងារ ដោយសារនៅមានចំណុចភាន់ច្រឡំរវាងមន្ត្រីនៅតាមមូលដ្ឋាន និងអ្នកសារព័ត៌មាន។

ក្រៅពីសង្កេតឃើញការពិបាករបស់អ្នកសារព័ត៌មាននៅពេលបំពេញការងារនេះ ឯកឧត្តម លី វ៉ាន់ហុង ក៏បានបកស្រាយពីបញ្ហាបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកសារព័ត៌មសផងដែរ ឯកឧត្តមប្រតិភូ លី វ៉ាន់ហុង បានមានប្រសាសន៍ថា «សម្រាប់ពាក់ព័ន្ធពន្ធដារ យើងត្រូវធ្វើលិខិតទៅក្រសួងព័ត៌មានតាមរយៈសមាគម ដោយប្រាប់ថា តាំងពីទទួលបានអាជ្ញាប័ណ្ណរួចហើយ ប៉ុន្តែស្ថាប័នមិនទាន់ដំណើរការ ហើយមិនមានប្រាក់ចំណូល ដើម្បីបង់ពន្ធដារ»។

ត្រង់ចំណុចនេះ ឯកឧត្តមប្រតិភូ ចង់បញ្ជាក់ថា ក្រសួងព័ត៌មានតែងតែត្រៀមដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ដើម្បីសម្រួលដល់ការងារអនុវត្តវិជ្ជាជីវៈប្រចាំថ្ងៃ។

ពាក់ព័ន្ធករណីអាជីវកម្មខាងបង់នេះ ឯកឧត្តម ផុស សុវណ្ណ បានក្រើនរំឭកថា សហគ្រាសឯកបុគ្គល គឺខុសគ្នាពីក្រុមហ៊ុន ព្រោះបីខាត គឺខាតតែប្រាក់ទុនប៉ុណ្ណោះ តែបើសហគ្រាសវិញ ប្រសិនបើខាត គឺត្រូវប្រឈមមុខបាត់បង់ទ្រព្យសម្បត្តិគ្រួសារទាំងមូល។

ឯកឧត្តមមានប្រសាសន៍ដូច្នេះថា «សហគ្រាស បើខាតវិញ ត្រូវលក់ឡាន និងខាតបង់ទ្រព្យសម្បត្តិរបស់ភរិយាខ្លួនឯងថែមទៀតផង»។

សង្កេតឃើញលទ្ធនៃការប្រឹងប្រែងរបស់សិក្ខាកាម ឯកឧត្តម លី វ៉ាន់ហុង បានសំណូមពរដល់ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ បង្កើតវគ្គបណ្តុះបណ្តាលជាបន្តទៀត ដោយឯកឧត្តម លើកឡើងថា «ខ្ញុំសូមអរគុណច្រើន ដែលបានមកចូលរួមវគ្គសិក្សានេះ។ ខ្ញុំគាំទ្រជានិច្ច ហើយសូមធ្វើឡើងឲ្យបានមួយខែម្តង»។
ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដល់ចាងហ្វាងសារព័ត៌មាននេះដោយផ្តោតសំខាន់លើជំនាញប្រមូលព័ត៌មាន សរសេរអត្ថបទដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និងការគ្រប់គ្រងស្ថាប័ន។

សូមរំឭកថា ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានរាប់ពាន់ នាល្ងាចថ្ងៃទី១៤ ខែមករា នៅសន្និបាតកោះពេជ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចតេជោ ក៏បានផ្តល់មតិណែនាំដល់អ្នកសារព័ត៌មាន តាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត»។

ត្រង់ចំណុចនេះ ខ្ញុំបាទសូមលើកយកនូវប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែមានប្រសាសន៍ក្រើនរំឭកដល់អ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាលថា អ្នកសារព័ត៌មាន មិនគួរមានទោសរហូតជាប់ពន្ធនាគារ ដោយសារការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឡើយ ប៉ុន្តែបើមានទោសវិញ គឺត្រឹមតែផាកពិន័យជាទឹកប្រាក់ប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បែបនេះ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយយោងលើច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជាថា «មន្ត្រីស្ថាប័នមួយចំនួន ចំពោះសារព័ត៌មានបានផ្សាយប៉ះពាល់ដល់ខ្លួន គឺបានដាក់ពាក្យប្តឹងទៅតុលាការ ដោយមិនបានស្នើសុំឲ្យអង្គភាព ដែលបានផ្សាយនោះធ្វើការបកស្រាយបំភ្លឺឡើងវិញទេ គឺសំអាងក្រមព្រហ្មទណ្ឌបរិហាកេរ្តិ៍ ប៉ុន្តែច្បាប់នេះមិនអនុវត្តលើអ្នកសារព័ត៌មាននោះទេ។ ព្រោះក្រមព្រហ្មទណ្ឌនេះត្រូវបានច្បាប់ស្តីពីអ្នកសារព័ត៌មានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួចទៅហើយ»៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!